រុស្ស៊ី​ព្រមាន​អង់គ្លេស​ប្រឆាំង​នឹង​ការ​បង្កហេតុ​ដែល​ល្ងង់ខ្លៅ និង​គ្រោះថ្នាក់ ​ទាក់ទង​នឹង​រដ្ឋប្រហារ​នៅ​អ៊ុយក្រែន

ស្ថានទូតរុស្ស៊ីនៅទីក្រុងឡុងដ៍ព្រមានថា អង់គ្លេសគួរតែបញ្ឈប់ការញុះញង់វោហាសាស្ត្រ “ល្ងង់ និងគ្រោះថ្នាក់” របស់ខ្លួនទាក់ទងនឹងវិបត្តិអ៊ុយក្រែន។

សេចក្តី​ថ្លែងការណ៍​នេះ​ធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​របស់​ទីក្រុង​ឡុងដ៍​ដែល​ថា ​រុស្ស៊ី​គ្រោង​នឹង​បង្កើត​រដ្ឋាភិបាល​អាយ៉ង​នៅ​ទីក្រុង​គៀវ។ អង់គ្លេសថែមទាំងបានតែងតាំងអតីតសមាជិកសភាអ៊ុយក្រែនលោក យ៉េវហេន ម៉ូរ៉ាយ៉េវ ជាបេក្ខជនដ៏មានសក្តានុពល បើទោះបីជាគាត់ត្រូវបានដាក់ទណ្ឌកម្មដោយទីក្រុងម៉ូស្គូក្នុងឆ្នាំ ២០១៨ ក៏ដោយ។ អ្នកការទូតរុស្ស៊ីក៏បានស្តីបន្ទោសរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី លីស ទ្រូស ដែលបាននិយាយថា អ៊ុយក្រែនបានប្រយុទ្ធប្រឆាំងនឹងការឈ្លានពានជាច្រើន “ពីម៉ុងហ្គោលដល់តាតាស” ដែលជារឿងដូចគ្នា។

ជាការឆ្លើយតបនោះ ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងឡុងដ៍បន្ថែមថា វាគឺជាឧទាហរណ៍ដ៏ល្អឥតខ្ចោះនៃស្តង់ដារវិជ្ជាជីវៈទាប ក្នុងចំណោមអ្នកនយោ បាយអង់គ្លេស។ បន្ថែមលើនេះ ក្រសួងការបរទេសរុស្ស៊ីបានចេញមុខចោទប្រកាន់បកទៅវិញថា អង្គការ NATO ទៅវិញទេ គឺជាអ្នកបង្កភាពតានតឹងសព្វថ្ងៃពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែន៕ ប្រភព៖ Sputniknews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner