ទីក្រុងស្រស់ស្អាតបំផុតទាំង ១០ នៅលើពិភពលោក (Video Inside)

បរទេស៖ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយបណ្ដាយសង្គមកំពុងតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនោះ ក្រុមប្រឹក្សាទីក្រុងនៃប្រទេសនីមួយៗបានកំពុងតែរុករកវិធីថ្មីៗ ដើម្បីធ្វើឱ្យប្រទេសទាំងមូលរបស់ពួកគេ​ស្អាត និងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងឡាយលើពិភពលោក។ ជាមួយគ្នានេះ មានទីក្រុងចំនួន ១០ ដែលបានទទួលការកត់សម្គាល់ថា ជាទីក្រុងដែលមានបរិស្ថានស្រស់ស្អាតជាងគេបំផុតនៅលើពិភពលោក។

ខាងក្រោមនេះជាលេខរៀងទីក្រុងស្រស់ស្អាតទាំង ១០៖

ទី១០. ទីក្រុងOslo ប្រទេសន័រវេស៖ ​ទីក្រុងនេះមានភាពស្អាតខ្ពស់ មានតំបន់បៃតងដ៏គួរអោយទាក់ទាញ បឹង សួនឧទ្យាន និងសួនច្បារ។

ទី៩. ទីក្រុងHelsinki ប្រទេសហ្វាំងឡង់៖ ទីក្រុង Helsinki ជាទីក្រុងដែលមានតំបន់ភ្នំតូចៗ ភ្នំបៃតង សារមន្ទីរ និងឆ្នេរសមុទ្រ ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរ។

ទី៨. ទីក្រុងFreiburg ប្រទេសអាល្លឺម៉ង់៖ Freiburg ត្រូវបានគេស្គាល់ថាជាទីក្រុងសម្បូរដោយផ្កា និងមានភាពបៃតង ព្រោះទីក្រុងនេះមានសួនឧទ្យាន សួនវាលស្មៅស្រស់ខ្ចី ដើមឈើតាមដងផ្លូវ និងបរិយាកាសដែលមានមិត្តភាពនិងបរិស្ថាន។

ទី៧​. ទីក្រុងKobe ប្រទេសជប៉ុន​៖ Kobe ត្រូវបានគេចាត់ទុកថាជាទីក្រុងដ៏សម្បូរបែប និងរីកចម្រើននៃប្រទេសជប៉ុន ដែលមានប្រជាជនយ៉ាងច្រើន និងមានកន្លែងទាក់ទាញភ្ញៀវទេសចរជាច្រើន។

ទី៦. ទីក្រុងSigapore ប្រទេសសង្ហិបុរី៖ ក្នុងចំណោមទីក្រុងនៅអាស៊ីទាំងអស់ ទីក្រុងសាំងហ្គាពួរត្រូវបានគេចាត់ទុកជាទីក្រុងដែលល្អបំផុត មមាញឹកបំផុត តែក៏ស្អាតបំផុតផងដែរ។

ទី៥. ទីក្រុងLuxemburg ប្រទេសហូឡង់៖ ទីក្រុងនេះមានភាពស្អាតខ្ពស់ មានតំបន់បៃតងដ៏គួរអោយទាក់ទាញ បឹង សួនឧទ្យាន និងសួនច្បារ។

ទី៤. ទីក្រុងMinneapolis សហរដ្ឋអាមេរិក៖ ទីក្រុងMinneapolis ត្រូវបានគេចាត់ទុកថា ជាទីក្រុងដ៏ស្រស់ស្អាតបំផុតមួយរបស់សហរដ្ឋអាមេរិក។

ទី៣. ទីក្រុងZurich ប្រទេសស្វីស៖ ទីក្រុងនេះមានភាពស្អាតខ្ពស់ មានតំបន់បៃតងដ៏គួរអោយទាក់ទាញ បឹង សួនឧទ្យាន និងសួនច្បារ។

ទី២. ទីក្រុងAdelaide ប្រទេសអូស្រ្តាលី​៖ ទីក្រុងAdelaide ត្រូវបានគេចាត់ទុកថា ជាទីក្រុងស្រស់ស្អាត និងមានអនាម័យស្អាតបំផុតនៅប្រទេសអូស្ត្រាលី។

ទី១. ទីក្រុងCalgary ប្រទេសកាណាដា៖ ជាទីក្រុងស្រស់ស្អាត និងមានអនាម័យស្អាតបំផុតមួយរបស់កាណាដា៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner