ស្ថានិកកង់ភ្នំ បញ្ជាក់ថា ទីលានភ្នំគីរីរម្យ នៅតែជាកន្លែងរៀបចំដ៏ល្អ និងស្តង់ដាសម្រាប់ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ

ប្រធានបច្ចេកទេសរៀបចំការប្រកួត និងជាស្ថានិក ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ « WURKZ Mountain Bike Series » លោក Perrier Yves Catry បានបញ្ជាក់ថា ទីតាំងគីរីរម្យ នឹងនៅតែជាកន្លែងសម្រាប់រៀបចំ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំជុំផ្តាច់ព្រ័ត្រ ជារៀងរាល់ឆ្នាំ ។


ការបញ្ជក់របស់ លោក Perrier Yves Catry យ៉ាងដូច្នេះក្រោយ បញ្ចប់ការប្រកួតប្រណាំងកង់ភ្នំ ជុំផ្តាច់ព្រ័ត្រ ឆ្នាំ២០២១ ដោយភាពជោគជ័យ ដែលរៀបចំឡើងនៅទីលានឧទ្យានជាតិគិរីរម្យ ស្ថិតនៅក្នុងភូមិដំរីផុង ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ។


អ្នករៀបចំព្រឹត្តិការណ៍រូបនេះ បានអោយដឹងថា ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ « WURKZ Mountain Bike Series 2021 » នេះទាក់ទាញបានកីឡាករ កីឡាការិនីទាំងខ្មែរ និងបរទេសចូលរួមជាង៣៩១នាក់ ។ លោក Perrier មើលឃើញថា ការប្រកួតនេះក្រុមអត្តពលិក C 0 និង C1 មានការចូលរួមច្រើន ប៉ុន្តែដោយសារការរៀបចំកំណត់ចំនួនអ្នកចូលរួម បើមិនដូចច្នោះទេ ព្រឹត្តិការណ៍នេះនឹងមានអ្នកចូលរួមអាចរហូតដល់ទៅ៤០០ ទៅ៥០០នាក់ឯណោះ ។

ហើយឆ្នាំនេះ លោក បញ្ជាក់បន្ថែមថា ក្រុម C0 និង C1 មានការប្រកួតប្រជែងខ្លាំង ដូច្នេះ លោក បានបង្ហាញក្តីសង្ឃឹមថា នៅថ្ងៃអនាគតពួកគាត់នឹងអាចប្រជែងពានបានជាមួយកីឡាករខ្លាំងៗ ។ លោក Perrier Yves Catry បានបង្ហើបថា តាមគម្រោងយើងនិងរៀបចំអោយបាន ៥ ជុំ ដែលនឹងជ្រើសយកខេត្តកំពត និងខេត្តសៀមរាប ដែលជាទីតាំងថ្មីសម្រាប់រៀបចំ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ «WURKZ Mountain Bike Series » ដោយចាប់ផ្តើមការប្រកួតជុំទី១ នៅកំឡុងខែមេសាខាងមុខនេះ ។


សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ « WURKZ Mountain Bike Series » ដែលបានធ្វើការប្រកួតចំនួន៣ជុំប៉ុណ្ណោះក្នុងឆ្នាំនេះ គឺជុំទី១ធ្វើនៅទីលានភ្នំជាល ខេត្តកំពង់ស្ពឺ ជុំទី២ នៅព្រែកលាប រាជធានីភ្នមពេញ និងជុំ៣នៅកំពូលភ្នំគីរីរម្យ ខេត្តកំពង់ស្ពឺ ដោយទទួលបានការឧបត្ថម្ភផ្តាច់មុខពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner