អប្សរាព្រឹកនេះ ២៥ មករា ២០២២

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

V4      ព្រះមហាក្សត្រ និងសម្ដេចម៉ែ សព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូនអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដឹកនាំគណៈប្រតិភូវិទ្យាសាស្រ្តឱសថបុរាណចិន ចូលក្រាបថ្វាយបង្គំគាល់។ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក Wang WenTian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដឹកនាំគណៈប្រតិភូវិទ្យាសាស្រ្តឱសថបុរាណចិន ចូលក្រាបថ្វាយបង្គំគាល់ នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង៕ ចប់

L1      សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ដែលជាអំណោយ របស់ប្រទេសប៉ូឡូញ នៅល្ងាចនេះ ខណៈយុទ្ធនាការ ចាក់វ៉ាក់សាំង កំពុងបន្ត និងបានបង្ហាញប្រសិទ្ធភាព តាមរយៈការមិនមានករណីមរណភាពថ្មី រយៈពេល ៣សប្តាហ៍មកហើយ ៕ …ឃ្លីប… (រូបភាពឯកសារ + អត្ថបទ អាន កាត់ត វណ្ណលុក)

**ទូរទស្សន៍អប្សរា នឹងធ្វើការផ្សាយបន្តផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាព ពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Astra Zeneca ចំនួន៣០ម៉ឺនដូស ដែលជាជំនួយពីរដ្ឋាភិបាល និងប្រជាជនប៉ូឡូញ នៅល្ងាចថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ នាវេលាម៉ោង១៨៖៣០នាទី។ ចប់

C10    លោកជំទាវ ឱ វណ្ណឌីន និងតំណាងអង្គការសុខភាពពិភពលោក អមដំណើរដោយឯកឧត្តមអភិបាលខេត្ត អញ្ជើញពិនិត្យការចាក់វ៉ាក់សាំង covid-19 ក្នុងខេត្តកំពង់ឆ្នាំង ៕ …អានផ្ទាល់ (ដោយ៖សុខ គឹមសៀន)

C11    ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី និងលោកជំទាវ ព្រមទាំងក្រុមការងារ  អញ្ជើញចែកអំណោយដល់ ប្រជាពលរដ្ឋក្រីក្រចំនួន២២៥គ្រួសារ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…៣៖០០

D2     រាជរដ្ឋាភិបាលកម្ពុជា រៀបចំផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនៅឆ្នាំ២០៣៨ ៕…អានផ្ទាល់ (ដោយ៖ខៀវ សាវ៉ុន)

L2      គណៈវិស្វករកម្ពុជា ចែកវិញ្ញាប័នបត្រ ដល់វិស្វករកម្ពុជា ប្រមាណ ២០០នាក់ ក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីសុវត្ថិភាព និងសុខមាលភាព សម្រាប់វិស្វករ ៕ …ឃ្លីប… (រូបភាព អត្ថបទ អាន កាត់ត វណ្ណលុក)

V3      អង្គភាព ប្រឆាំង អំពើពុករលួយ ( អ . ប . ព .) បានចេញ លិខិត កោះហៅ បុគ្គល ចំនួន១១ រូប  ឱ្យចូល ខ្លួន បំភ្លឺ នៅអង្គភាព ប្រឆាំង អំពើពុករលួយ ជា លើក ទី ២៕…អានផ្ទាល់

D5     នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជួបពិភាក្សា និងពិសារបាយសាមគ្គីជាមួយរៀមច្បង សាស្ត្រាចារ្យ ជាអ្នកនិពន្ធ  អ្នកតន្ត្រីជើងចាស់ ដើម្បីលើកទឹកចិត្តរួមគ្នាអភិរក្ស និងអភិវឌ្ឍសិល្បៈវប្បធម៌តូរតន្ត្រីនៅប្រទេសកម្ពុជា ៕…អានផ្ទាល់ (ដោយ៖សេឌី)

វគ្គទី២៖

SB1   ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ ៤គ្រឿង ជូនរដ្ឋបាលរាជធានី ដោយមានទាំងរថយន្តបំពាក់ ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរ ស្របពេលដែលរាជធានីភ្នំពេញ កាន់តែមានភាពរីកចម្រើន ៕ …ឃ្លីប… ( រូបភាព លោក ថេត វិចិត្រ + អត្ថបទ កាត់ត លោក ហេង សម្បត្តិ សម្លេង + អ្នកនាង រ័ត្ន ចរិយា )

D1     អភិបាលខេត្តបាត់ដំបង អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសបងប្អូនប្រជាពលរដ្ឋ ត្រូវរួមគ្នារក្សាអនាម័យ-បរិស្ថានក្នុងក្រុង និងខេត្តយើងទាំងមូល ក្នុងការដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់តាមទីផ្សារ ឬទីសាធារណៈផ្សេងៗ ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

D3     សិក្សានុសិស្សចំនួន ៣៣នាក់ ទទួលបានម៉ូតូ ជាការលើកទឹកចិត្តពីរដ្ឋបាលខេត្តកំពង់ស្ពឺ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)

D4     អភិបាលក្រុងសិរីសោភ័ណ សម្រេចដាក់វិធានការក្ដៅលើក្រុមរថយន្តដឹកដី និងដឹកទំនិញធ្ងន់ដែលល្មើសនឹងការណែនាំ៕…លោក ឃិន គន្ធា…ឃ្លីប…២៖២៤

D7     ត្រួតពិនិត្យរថយន្ត ដែលត្រូវកែចង្កូតបង់ពន្ធ និងចុះបញ្ជីសារពើរភណ្ឌ័រដ្ឋនៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ៕…អានផ្ទាល់ (ដោយ៖គន្ធា)

D6     ប្រធានតុលាការ និងព្រះរាជអាជ្ញារាជធានីភ្នំពេញ សំណូមពរឲ្យមន្រ្តីក្រោមឱវាទទាំងអស់ ខិតខំព្យាយាមក្នុងការផ្ដល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋដោយឈរលើគោលការច្បាប់ជាធរមាន ៕…អានផ្ទាល់ (ដោយ៖សេឌី)

BH2   ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពី ការអនុវត្តអនុសាសន៍នៃសន្និសីទថ្នាក់ តំបន់លើកទី១ នៃ “វិធានការ និងការការពារ សកម្មភាពទន្ទ្រានទីទួលបុរាណ ការបំផ្លិចបំផ្លាញ ការលួចជីកកកាយ ការទប់ស្កាត់អំពើចោរកម្ម និងការជួញដូរ សម្បត្តិវប្បធម៌ ដោយខុសច្បាប់ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក ស៊ាន សុផាត)

D9     ការប្រកួតបាល់ទាត់ រវាងអនុវិទ្យាល័យមោង និងអនុវិទ្យាល័យធ្លក ដើម្បីសុខភាព និងមិត្តភាព ៕…អានផ្ទាល់ (ដោយ៖សៀន សុផាត)

D8     ថ្នាក់ដឹកនាំបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកបច្ច័យចូលរួមក្នុងកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី នៅវត្តបាគង ៕…លោក ប៊ុន រដ្ឋា …ឃ្លីប…

BH5   ឧត្តមសេនីយ៍ទោ សោម ស៊ុន បំពាក់ឋានន្តរសក្កិ និងប្រគល់សេចក្តីសម្រេចតែងតាំង មុខងារជូនយោធិន ចំនួន៨១រូប នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ៕ …ឃ្លីប…

វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ

G1     កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ី​រ៉​ង់ ​ទំនងជាមិនអាច​ដោះលែងអ្នកទោសអាមេ​រិ​ក​ទេ៕…អានផ្ទាល់

G2     ក្រសួង​ការបរទេស​អាមេរិក​កាត់​បន្ថយ​ចំនួន​បុគ្គលិក​នៅ​ស្ថានទូត​ប្រចាំ​អ៊ុយក្រែន​ បញ្ចា​ឱ្យ​គ្រួសារទូត​​មួយ​ចំនួន​ចាកចេញ៕…អានផ្ទាល់

G3     ចិន​បញ្ជូន​យន្តហោះ​ចម្បាំង​ ៣៩គ្រឿង​ចូល​តំបន់​ដែនអាកាស​​របស់​តៃវ៉ាន់៕…អានផ្ទាល់

G4     អ៊ុយក្រែន​ទទួល​បាន​ការ​ដឹក​ជញ្ជូន​សព្វាវុធ​ជា​លើក​ទី​ពីរ​ពី​អាមេរិក៕…អានផ្ទាល់

G5     នាយករដ្ឋមន្ត្រី​ថៃ​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​​អារ៉ាប៊ីសាអ៊ូឌីត ខណៈ​ប្រទេស​ទាំង​ពីរ​មាន​បញ្ហា​ការ​ទូត​នឹង​គ្នា​៕…អានផ្ទាល់

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R124   កុមារីជនជាតិព្នង២រូបធ្វើការស្ម័គ្រចិត្តដើម្បីបានបង្គន់អនាម័យប្រើប្រាស់។ បច្ចុប្បន្នជាសម័យជឿនលឿន មនុស្សគ្រប់គ្នាមានទូរស័ព្ទរបស់របរប្រើទំនើបៗជាច្រើន។ ប៉ុន្តែក្រឡេក មក មើលប្រជាជនមួយចំនួននៅមិនទាន់មានបង្គន់ប្រើប្រាស់នៅឡើយនោះទេ។ ប៉ុន្មានខែមុនក្រុមការងារ របស់យើងបានធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី ហើយបានជួបជាមួយក្មេងស្រី ជនជាតិព្នងពីរនាក់។ ពួកគេបានមកធ្វើការស្ម័គ្រចិត្តអោយកន្លែងសហគន៍ទេសចរណ៍មួយកន្លែងដើម្បីជាថ្នូរ ដូរយកបង្គន់ អនាម័យ។ ជាបន្តសូមទស្សនាបទយកការណ៍ដោយលោក រៀម ចំរើន

– ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២២

៕…អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner