អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាលើកទី២នៅខែនេះ

លោក មហាធៀរ មហាម៉ាត់ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ម្ដង​ទៀត​ហើយ​កាល​ពី​សប្ដាហ៍​មុន។ នេះ​ជា​លើក​ទី២ ហើយ​នៅ​ក្នុង​ខែ​មករា​នេះ​ដែល​អតីត​បុរស​ខ្លាំង​ម៉ាឡេស៊ី​មាន​បញ្ហា​សុខភាព​ដូច្នេះ។

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រូប​នេះ​ទទួល​បាន​ការ​ព្យាបាល និង​ថែទាំ​ពី​សំណាក់​វិទ្យាស្ថាន​ជាតិ​ព្យាបាល​ជំងឺ​បេះដូង​នា​ឯ​ទីក្រុង​កូឡាឡាំពួរ។

អ្នក​នយោបាយ​ចាស់​វស្សា​រូប​នេះ​មាន​បញ្ហា​បេះដូង​យូរ​ឆ្នាំ​ហើយ ដោយ​លោក​ក៏​ធ្លាប់​ទទួល​បាន​ការ​វះកាត់​ទៀត​ផង​។

បើ​យោង​តាម​កូនស្រី​របស់​លោក​គឺ អ្នកស្រី ម៉ារីណា មហាធៀរ (Marina Mahathir) បុរស​វ័យ ៩៦ឆ្នាំ​រូប​នេះ​មាន​ស្ថានភាព​ប្រក្រតី​មក​វិញ​ហើយ ក្រោយ​ទទួល​បាន​ការ​ព្យាបាល​ពី​មន្ទីរពេទ្យ។

សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ថា លោក អ៊ីស្មាអែល សាប្រ៊ី ដែល​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​កំពុង​តែ​កាន់​តំណែង​បាន​ទៅ​សួរសុខទុក្ខ​លោក​ មហាធៀរ ផ្ទាល់​ទៅ​ដល់​មន្ទីរពេទ្យ៕

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner