អ៊ុយក្រែនទទួលបានការដឹកជញ្ជូនសព្វាវុធជាលើកទីពីរពីអាមេរិក

អ៊ុយក្រែន​បាន​ទទួល​ការ​ដឹក​ជញ្ជូន​សព្វាវុធ​ជា​លើក​ទី​ពីរ​ពី​សហរដ្ឋ​អាមេរិក​ចំ​ពេល​ភាព​តានតឹង​កំពុង​កើន​ឡើង​ជា​មួយ​ប្រទេស​រុស្សី​។

កាល​ពី​ថ្ងៃ​អាទិត្យ​​នេះ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​លោក​អូលេកស៊ី រេសនីកូវ​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ Twitter ថា​៖ «បក្សី​ទី​ពីរ​ចុះចត​នៅ​ក្រុង​កៀវ! អាវុធ​ជាង​ ៨០ តោន​ដើម្បី​ពង្រឹង​សមត្ថភាព​ការពារ​របស់​អ៊ុយក្រែន​ពី​មិត្ត​របស់​យើង​នៅ​សហរដ្ឋអាមេរិក​! ហើយ​នេះ​មិនមែន​ជា​ទី​បញ្ចប់​ទេ​»​។

ការ​ដឹក​ជញ្ជូន​អាវុធ​ដំបូង​របស់​អាមេរិក​បាន​មក​ដល់​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​សុក្រ​។ កាល​ស្ថានទូត​អាមេរិក​ប្រចាំ​អ៊ុយក្រែន​បាន​និយាយ​ថា​អាមេរិក​បាន​ផ្ដល់​ «ជំនួយ​អាវុធ​ជិត ២០០.០០០ ផោន​ (៩០ តោន) រួម​ទាំង​គ្រាប់​រំសេវ​សម្រាប់​អ្នក​ការពារ​ជួរ​មុខ​របស់​អ៊ុយក្រែន​»​។

ការ​ដឹក​ជញ្ជូន​អាវុធ​ទាំង​នេះ​បាន​កើត​ឡើង​ខណៈ​ពេល​ដែល​រុស្សី​ប្រមូល​ផ្ដុំ​ទាហាន​ជាង​ ១០០.០០០ នាក់​នៅ​តំបន់​ជិត​ព្រំដែន​អ៊ុយក្រែន​ ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​រុស្សី​កំពុង​ត្រៀម​ឈ្លានពាន​អ៊ុយក្រែន​។ រុស្សី​បាន​ច្រាន​ចោល​ថា​ខ្លួន​មិន​មាន​ផែន​ការ​ធ្វើ​បែប​នេះ​ទេ​ ប៉ុន្តែ​រក្សា​សិទ្ធ​ធ្វើ​ការ​ឆ្លើយ​តប​ដោយ​ប្រើប្រាស់ «បច្ចេកទេស​យោធា» ប្រសិន​បើ​សន្តិសុខ​របស់​ខ្លួន​ត្រូវ​បាន​គំរាមកំហែង​។

បន្ថែម​ពី​លើ​ផ្គត់ផ្គង់​អាវុធ​ទាំង​នេះ មាន​ការ​រាយការណ៍​ថា​ក្រសួង​ការពារ​ជាតិ​អាមេរិក​គឺ​កំពុង​រៀប​ចំ​ជម្រើស​ឱ្យ​លោក​ប្រធានាធិបតី​ចូ បៃដិន​ ដើម្បី​ពង្រឹង​កង​កម្លាំង​អាមេរិក​នៅ​អឺរ៉ុប​ខាង​កើត​ ជា​ការ​រារាំង​កុំ​ឱ្យ​រុស្សី​ឈ្លានពាន​អ៊ុយក្រែន​៕

Ukraine has received a second weapons supply shipment from the United States, Ukrainian Defense Minister Oleksii Reznikov said in a tweet on Sunday.

ប្រភព៖ CNN

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner