ចិនបានបញ្ជូនយន្តហោះចម្បាំងចំនួន ៣៩គ្រឿងចូលទៅក្នុងតំបន់ការពារដែនអាកាស ផ្នែកខាងក្រៅកោះតៃវ៉ាន់ (ADIZ)

អត្ថបទដោយ៖
AMS OneMinute

ចិនបានបញ្ជូនយន្តហោះចម្បាំងចំនួន ៣៩គ្រឿងចូលទៅក្នុងតំបន់ការពារដែនអាកាស ផ្នែកខាងក្រៅកោះតៃវ៉ាន់ (ADIZ) កាលពីថ្ងៃទី២៣ មករា កន្លងទៅ ស្របពេលដែលមានវត្តមានកងទ័ពជើងទឹកអាមេរិកយ៉ាងច្រើននៅក្បែរៗដែនដីកោះតៃវ៉ាន់ ក៏ដូចជាស្ថិតនៅក្នុងសមុទ្រហ្វីលីពីន។

យន្តហោះទាំងនោះរួមមាន យន្តហោះចម្បាំងម៉ាស៊ីន ២ Shenyang J-16 ចំនួន ២៤គ្រឿង យន្តហោះម៉ាស៊ីនមួយ Chengdu J-10 ចំនួន ១០គ្រឿង ជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែក ១គ្រឿង និងយន្តហោះចារកម្មអេឡិចត្រូនិក ៤គ្រឿង។

កោះតៃវ៉ាន់បានឆ្លើយតប ដោយប្រើប្រាស់យន្តហោះប្រដេញ និងការពង្រាយមីស៊ីលតម្រង់ទៅយន្តហោះចម្បាំងទាំងនោះ។

ប្រភព៖ Asia Nikkei

ads banner