អ៊ុយក្រែនទទួលបានការដឹកជញ្ជូនសព្វាវុធជាលើកទី២ ពីអាមេរិក ជាង ៨០តោន ដោយលើកទី១ អាមេរិកបានផ្ដល់ជំនួយអាវុធជិត ៩០តោន រួមទាំងគ្រាប់រំសេវសម្រាប់អ្នកការពារជួរមុខអ៊ុយក្រែន

អត្ថបទដោយ៖
AMS OneMinute

ជំនួយអាវុធទាំងនេះកើតឡើងខណៈរុស្សីប្រមូលផ្ដុំទាហានជាង ១០០ ០០០ នាក់នៅតំបន់ជិតព្រំដែនអ៊ុយក្រែន ធ្វើឱ្យមានការព្រួយបារម្ភថារុស្សីកំពុងត្រៀមឈ្លានពានអ៊ុយក្រែន តែរុស្សីបដិសេធ។

មានការរាយការណ៍ថា ក្រសួងការពារជាតិអាមេរិកកំពុងរៀបចំជម្រើសឱ្យលោកប្រធានាធិបតី Joe Biden រារាំងកុំឱ្យរុស្សីឈ្លានពានអ៊ុយក្រែន តាមរយៈការពង្រឹងកងកម្លាំងអាមេរិកនៅអឺរ៉ុបខាងកើត។

ប្រភព៖ CNN

ads banner