ប្រធានាធិបតីអាមេនី 🇦🇲 Armen Sarkissian បានលាលែងពីតំណែងកាលពីថ្ងៃអាទិត្យ ដោយថ្លែងថារដ្ឋធម្មនុញ្ញមិនបានផ្តល់អំណាចឱ្យគាត់គ្រប់គ្រាន់ដើម្បីអភិវឌ្ឍប្រទេស

អត្ថបទដោយ៖
AMS OneMinute

លោកថា “ហេតុដែលប្រធានាធិបតីបរាជ័យក្នុងការដោះស្រាយព្រឹត្តិការណ៍នយោបាយដែលនាំឱ្យមានវិបត្តិជាតិបច្ចុប្បន្នគឺមកពីរដ្ឋធម្មនុញ្ញ”។

Sarkissian ក្លាយជាប្រធានាធិបតីក្នុងឆ្នាំ ២០១៨ បន្ទាប់ពីប្រធានាធិបតីផុតអាណត្តិ Serzh Sargsyan។ Sargsyan ក្រោយមកត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី បុន្តែដោយសារមានបាតុកម្មដ៏ធំមួយទាមទារឱ្យលោកលាលែងពីតំណែង ក៏មានការតែងតាំងលោក Nikol Pashinyan ជានាយករដ្ឋមន្រ្តីវិញ។

ប្រធានាធិបតី Sarkissian និងនាយករដ្ឋមន្ត្រី Pashinyan បានខ្វែងគំនិតគ្នាកាលពីឆ្នាំមុនអំពីបញ្ហាមួយចំនួន រួមទាំងការបណ្ដេញចេញមេទ័ពរបស់ប្រទេសនេះដែរ។

ប្រភព៖ The Hill

ads banner