២៤ មករា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ទំហំពាណិជ្ជកម្មសរុបកម្ពុជានៅឆ្នាំ២០២១ សម្រចបានប្រមាណ ៤៦ពាន់លានដុល្លារ កើនជាង ២៩% ធៀបនឹងឆ្នាំ២០២០ – AMS Economy

២. ឆ្នាំ២០២១ អាជ្ញាធររកឃើញថ្នាំខុសច្បាប់ផលិតផលពេទ្យ គ្រឿងសំអាង និងផលិតផលក្លែងក្លាយទូទៅសរុប ១៤០ករណី ស្មើនឹងជាង ៤,៧តោន – ខ្មែរថាមស៍

៣. រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ កម្ពុជាចាំបាច់ត្រូវតែធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរាម ដើម្បីអនុញ្ញាតឱ្យនាវាធំៗអាចចូលចតបាន មិនចំពោះតែនាវាចិនមួយទេ – កោះសន្តិភាព

៤. អាមេរិកហាមឃាត់ប្រជាជនខ្លួនធ្វើដំណើរទៅក្រុង Luhansk និងក្រុង Donetsk របស់អ៊ុយក្រែន និងតំបន់គ្រីមៀ និងបញ្ជាឱ្យសមាជិកគ្រួសាររបស់បុគ្គលិកស្ថានទូតចាកចេញពីប្រទេសនេះ – Reuters

៥. កងទ័ពកូរ៉េខាងត្បូង កំពុងតាមដានសកម្មភាពកូរ៉េខាងជើង ក្រោយទីក្រុងព្យុងយ៉ាងឱ្យតំរុយថា នឹងអាចចាប់ផ្តើមការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីបឡើងវិញ – Yonhap

ads banner