រថយន្តស៊េរីទំនេីបបេីកគេចពីម៉ូតូរេចង្កូតឡេីងសួនផ្កាមុខបុរីពិភពថ្មី (ចំការដូង)រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តស៊េរីទំនេីប LEXUS NX200t បានគេចពីម៉ូតូរេចង្កូតឡេីងលេីសួនផ្កាមុខបុរី ពិភពថ្មី រងការខូចខាតយ៉ាងដំណំ សំណាងដែរមិនបង្កឲ្យមនុស្សរងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ ត្រង់ចំណុចមុខបុរីពិភពថ្មី តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅពេលកេីតហេតុគេឃេីញរថយន្តស៊េរីទំនេីបម៉ាក LEXUS NX200t ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-9988 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាកបានបេីកកាត់ពីមុខ ទេីបធ្វេីឲ្យតៃកុងរថយន្តរេចង្កូតមកសាំដៃបុកខឿន និងឡេីងលេីសួនផ្កា ព្រមទាំងពោបលេីផ្តាំងថ្មដ៏ធំមួយរងការខូចខាតយ៉ាងដំណំ សំណាងល្អដែរមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ឬសម្បត្តិរដ្ឋឡេីយ ។

ក្រោយកេីតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដេីម្បីពិនិត្យមេីលជាក់ស្ដែងឃេីញថា រថយន្តបង្កខាងលេីមិនបានប៉ះពាល់សម្បត្តិរដ្ឋ ទេីបឲ្យតៃកុងរថយន្តបង្កដោះស្រាយជាមួយតំណាងក្រុមហ៊ុន បុរីពិភពថ្មី ដេីម្បីបញ្ចប់រឿងយករថយន្តទៅជួសជុលដោយខ្លួនឯង ៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner