សិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យហ៊ុនសែនឈ្នួរមានជ័យ ត្រូវបានលើកទឹកចិត្តពីកងពលតូចថ្មើរជើងលេខ៥១ អាជ្ញាធរមូលដ្ឋាន

បន្ទាយមានជ័យ ៖ សិស្សជ័យលាភីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យហ៊ុនសែនឈ្នួរមានជ័យ ត្រូវបានលើកទឹកចិត្តពីកងពលតូចថ្មើរជើងលេខ៥១ និងរដ្ឋបាលស្រុកព្រះនេតព្រះ ដែលពិធីនេះធ្វើឡើងនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅវិទ្យាល័យហ៊ុនសែនឈ្នួរមានជ័យ ក្នុងឃុំឈ្នួមានជ័យ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ មានប្រសាសន័ថា ប្អូនៗដែលជាសិស្សនាពេលបច្ចុប្បន្នគឺទំពាំង ដ៍ប្រពៃ និងជាសសរទ្រូវរបស់ប្រទេសជាតិ ដែលមិនអាចខ្វះបានសម្រាប់ជ្រោងនាវាកម្ពុជា ឱ្យឈានទៅរកការអភិវឌ្ឍន៍ ប្រទេសជាតិកានតែរីកចំរើន ។

លោក ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏សូមផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវបន្តខិតខំសិក្សាថ្នាក់មហាវិទ្យាល័យបន្ថែមទៀត ស្តាប់ការណែនាំ របស់មាតា បីតា លោកគ្រូ អ្នកគ្រូ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ជាសិស្សល្អនាពេលបច្ចុប្បន្ននិង ពលរដ្ឋល្អនាអនាគត់ ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានប្រគល់លិខិតអបអរសាទរ និងរង្វាន់លេិកទឹកចិត្ត ជូនដល់ប្អូនៗសិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលក្នុងនោះ សិស្សទទួលបាននិទ្ទេស A ចំនួន ១នាក់ និទ្ទេស B ចំនួន ៤នាក់ និងនិទ្ទេស C ដល់ E ចំនួន ៤៨នាក់ ៕ដោយ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner