ការប្រកួតបាល់ទាត់ រវាងអនុវិទ្យាល័យមោង និងអនុវិទ្យាល័យធ្លក ដើម្បីសុខភាព និងមិត្តភាព

សៀមរាប ៖ ការប្រកួតកីឡាបាល់ទាត់ រវាងអនុវិទ្យាល័យមោង និងអនុវិទ្យាល័យធ្លក ដើម្បីសុខភាពនិងមិត្តភាព នៅអនុវិទ្យាល័យមោង ស្ថិតក្នុងភូមិមោងជើង ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានរៀបចំឡើង និងឧបត្ថម្ភដោយ លោក ឡុត ញាន អភិបាលរងស្រុកស្រីស្នំ ក្រុមការងារយុវជនខេត្តចុះជួយស្រុកស្រីស្នំ នាយកសាលាអនុវិទ្យាល័យមោង លោក គ្រី វ៉ាន់ស៊ុយ នាយកប្រតិបត្តិក្រុមហ៊ុន NPN លោក សេង ឡុង នាយកសាលាអន្តរជាតិស្មាតឃីត លោក លោកស្រី កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការនិងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។

លោក ឡុត ញាន អភិបាលរងស្រុកស្រីស្នំ មានប្រសាសន៍ថា ការប្រកួតកីឡាមិត្តភាពរវាងអនុវិទ្យាល័យមោងនិងអនុវិទ្យាល័យធ្លកនេះ ជាមោទនភាពមួយសម្រាប់ស្រុកស្រីស្នំរបស់យើងទាំងមូលចំពោះការប្រកួត កីឡាបាល់ទាត់ គឺយើងមិនមែនយកចាញ់ឈ្នះឬជាការគំកួនទាស់ទេងកេងប្រវាញ់គ្នានោះទេ ការលេងកីឡានេះគឺចង់ឱ្យសិស្សានុសិស្សៗបង្កើនសាមគ្គីភាព នឹងមានទំនាក់ទំនងល្អរវាងសាលានិងសាលា ស្រុកនិងស្រុក ខេត្តនិងខេត្ត ដើម្បីពង្រឹងការយកចិត្តទុកដាក់លើវិស័យអប់រំកាយនិងកីឡានៅតាមសាលារៀនទូទាំងស្រុក ទូទាំងខេត្ត ពីព្រោះថា យុវជនជាសរសរទ្រូងនៃប្រទេសជាតិ នឹងចូលរួមលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនផ្សេងៗ នៅក្នុងសាលារៀន សហគមន៍ និងនៅទីសាធារណៈផ្សេងៗជាដើម ។

សូមជម្រាប់ផងដែរថា ការប្រកួតកីឡាបាល់ទាត់នេះ អាចប្រព្រឹត្តិទៅបានដោយមានការជួយគាំទ្រនិងឧបត្ថម្ភ:ជាសម្ភារ: សំលៀកបំពាក់ និងថវិកា ពី ១.លោក សេង ឡុង នាយកសាលាអន្តរជាតិស្មាតឃីតឈុតកីឡាចំនួន ១៨ឈុតនិងថវិកា ១០ម៉ឺនរៀល។ ២.លោក គ្រី វ៉ាន់ស៊ុយ នាយកប្រតិបត្តិក្រុមហ៊ុន NPN consulting cambodia សំលៀកបំពាក់កីឡា ៦៤ឈុត និងថវិកា ៨០ម៉ឺនរៀល។ ៣.លោក វន់ វីរៈ សំលៀកបំពាក់កីឡា ៤ឈុតនិងថវិកា ២០ម៉ឺនរៀល ៤.លោកស្រី ឈន សុគន្ធា ទង់ជ័យលាភីចំនួន ២និងថវិកា ២២ម៉ឺនរៀល។ ៥.លោក សំរិទ្ធ មុន្នី ទឹកសុទ្ធ ៥០យួ។ ៦.លោក ពេក ម៉ាញ ៤ម៉ឺនរៀល។ ៧.លោក សឿន ផល្លី ៧ម៉ឺនរៀល។ ៨.លោក សំ វណ្ណៈ ទិញទង់ជាតិ ១០០និងកំបោ ២ការ៉ុង (៩ម៉ឺនរៀល)។ ៩.លោក ដោ វិរុទ្ធ ១០ម៉ឺនរៀល។ ១០.លោកស្រី គឹម យុទ្ធ ១០ម៉ឺនរៀល។ ១១.លោកអ៊ានសុខា ៦ម៉ឺនរៀល។ ១២.លោក ភុំរត្ន័ ៥ម៉ឺន សរុបថវិកាបានចំនួន ១៨៤០០០០រៀល។

ការប្រកួតបាល់ទាត់មិត្តភាព រវាងសិស្សអនុវិទ្យាល័យមោង (ឃុំមោង)និងអនុវិទ្យល័យធ្លក (ឃុំត្រាំសសរ) ក្នុងស្រុកស្រីស្នំនេះ សមាសភាពប្រកួតគឺប្រុស ២គូ និងស្រី ១គូ យើងបែងចែកជា ៦ក្រុម ហើយជាលទ្ធផលខាងបុរសជាប់ជ័យលាភីលេខ១ ទទួលបានថវិកាចំនួន ៣០ម៉ឺនរៀល រីឯនារីជាប់ជ័យលាភីលេខ១ ទទួលបាន ៣០ម៉ឺនរៀលស្មើៗគ្នា ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner