ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីខ្វះការត្រួតពិនិត្យបច្ចេកទេសរថយន្ត

កំពង់ចាម ៖ រថយន្តដឹកជ្រូកមួយគ្រឿងធ្វើដំណើរពីទិសខាងកើតឆ្លងកាត់ខេត្តត្បូងឃ្មុំឆ្ពោះមកខេត្តកំពង់ចាម បានដាច់ហ្វ្រាំង ចុះពីលេីស្ពានហើយបុករនាំងចែកទ្រូងផ្លូវ រួចជ្រុលទៅបុករង្វង់មូលគល់ស្ពានគីហ្សូណា នៅវេលាម៉ោង ៤:២០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បណ្ដាលឱ្យចូចខាតផ្លាកសញ្ញារនាំងខ័ណ្ឌទ្រូងផ្លូវតែមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់អ្នកដំណើរ និងអ្នកបើកបររថយន្តនោះទេ តែពលរដ្ឋដែលឃើញហេតុការមានការស្លន់ស្លោ និងភយ័ខ្លាចយ៉ាងខ្លាំង ។

ក្រោយកើតហេតុតៃកុងរថយន្តបានរត់គេចខ្លួនបាត់ចំណែករថយន្តត្រូវបាននគរបាលចរាចរណ៍ក្រុងកំពង់ចាមយកទៅរក្សាទុកនៅអធិការនគរបាលក្រុង ដើម្បីដោះស្រាយសំណងតាមនីតិវិធី ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner