ជីវិតចុងក្រោយ ប៉ុល ពត

តំបន់អន្លង់វែង ត្រូវបានគេស្គាល់ថាជាអតីតតំបន់កាន់កាប់ចុងក្រោយរបស់ក្រុមមេពេជ្ឈឃាតខ្មែរក្រហមនៃរបបកម្ពុជាប្រជាធិបតេយ្យ បន្ទាប់ពីរបបនេះ ត្រូវបានដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ អន្លង់វែង ក៏ជាទីអវសានរបស់ ប៉ុល ពត ស្ថាបនិករបបបិសាចខ្មែរក្រហមផងដែរ។ ប៉ុល ពត ត្រូវបានតា ម៉ុក ចាប់ខ្លួនបន្ទាប់ពី ប៉ុល ពត បានបញ្ជាឱ្យសម្លាប់ សុន សេន និងក្រុមគ្រួសារ រួមទាំងនីសារ និងអ្នកបើកបរថយន្ត នៅខែមិថុនា ឆ្នាំ១៩៩៧ ក្នុងស្រុកអន្លង់វែងនេះ។ ពីមេដឹកនាំនៃរបបមួយដែលងប់ងល់នឹងមនោគមន៍វិជ្ជាជ្រុលហួសហេតុ ធ្វើឱ្យប្រជាជនរបស់ខ្លួនស្លាប់ជាង៣លាននាក់ ចុងក្រោយត្រូវកូនចៅរបស់ខ្លួន តា ម៉ុក ចាប់ឃុំខ្លួន និងបង្កើតតុលាការមហាជនកាត់ទោស ប៉ុល ពត ដោយឃុំនៅក្នុងផ្ទះរហូតអស់ជីវិត។ នៅខែមេសា ឆ្នាំ១៩៩៨ ស្ថាបនិករបបប្រល័យពូជសាសន៍ឯងរូបនេះ បានស្លាប់នៅលើគ្រែដេកក្នុងផ្ទះដ៏រខេករខាក ដែលត្រូវឃុំលើខ្នងភ្នំដងរែក។ សព ប៉ុល ពត មេដឹកនាំរបបកម្ពុជាប្រជាធិតេយ្យ មានត្រឹមសម្បកកង់ឡាន និងសំរាម សម្រាប់បូជា ដោយមិនបានរៀបចំឱ្យត្រឹមត្រូវនោះទេ។ អន្លង់វែង ក៏ជាតំបន់តស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម ដែលធ្វើសមាហរណកម្មចុះចូលជាមួយរដ្ឋាភិបាលកម្ពុជា នៅចុងឆ្នាំ១៩៩៨៕

#ក្អែកខ្មៅ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ប៉ុលពត #ព្រះរាជាណាចក្រកម្ពុជា #សាឡុតស #កម្ពុជាប្រជាធិបតេយ្យ #ខ្មែរក្រហម #របបវាលពិឃាដ

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner