អប្សរាព្រឹកនេះ ២៦ មករា ២០២២

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

L1      សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនា ជាមួយនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី តាមរយៈប្រព័ន្ធវីដេអូ លើកិច្ចសហប្រតិបត្តិការ ទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ក្នុងអាស៊ាន ជាពិសេស វិបត្តិនៅមីយ៉ាម៉ា ៕ …ឃ្លីប… (រូបភាព លោក វ៉េង លឹមហួត លោក សួង ពិសិដ្ឋ + អត្ថបទ កាត់ត លោក ស៊ូ វណ្ណលុក + សម្លេង អ្នកនាង ដាលិន កន្និកា)

V5      សម្ដេចតេជោ ហ៊ុន សែន គ្រោងជួបសន្ទនាជាមួយឯកឧត្តម មីន អោងឡាង តាមប្រព័ន្ធវីដេអូនៅថ្ងៃនេះ៕…អានផ្ទាល់

D6     ទស្សនៈ៖ វ៉ាក់សាំងចម្រុះប្រភេទ ចាក់ចូលខ្លួនពលរដ្ឋខ្មែរ បង្ហាញថា វ៉ាក់សាំងគ្មាននិន្នាការឡើយដើម្បីជីវិតពលរដ្ឋកម្ពុជា៕ …អានផ្ទាល (ដោយ៖សេឌី)

BH1   សម្ដេចក្រឡាហោម ស ខេង ស្នើឲ្យរដ្ឋមន្រ្តីទទួលបន្ទុក​ កុំមើលស្រាល បញ្ហាគ្រឿងញៀន ចំពោះ​អាជ្ញាធរគ្រឿងញៀន និងរដ្ឋមន្រ្តីទទួលបន្ទុក ត្រូវរួមគ្នាធ្វើការងារនេះ ឲ្យបានច្បាស់​លាស់ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក អ៊ិត រ៉ាវុធ + កាត់ត សម្លេង លោក ប៊ុន ហុក)

D8     សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនេប៉ាល់ ទើបតែងតាំងថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ៕…អានផ្ទាល់ (ដោយ៖អ៊ិត រ៉ាវុធ)

L2      មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល លើកទឹកចិត្ត ដល់អង្គការ សមាគមន៍ក្រៅរដ្ឋាភិបាល បន្តចូលរួមក្នុងវិស័យមនុស្សធម៌ ជាពិសេស ជួយផ្គត់ផ្គង់ កុមារកំព្រា ឲ្យពួកគេ មានលទ្ធភាពក្នុងការសិក្សា ៕ …ឃ្លីប… (រូបភាព លោក វ៉េង លឹមហួត + អត្ថបទ កាត់ត លោក ស៊ូ វណ្ណលុក + សម្លេង អ្នកនាង ដាលិន កន្និកា)

D4     ឯកឧត្តម នេត្រ ភត្រា  បានជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់អនុវត្តមុខងារវិស័យបរិស្ថានដើម្បីប្រសិទ្ធភាពការងារបម្រើនិងផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕ …អានផ្ទាល(ដោយ៖ ម៉ុន សំអាត)

D5     អាជ្ញាធរក្រុងសំរោង រៀបចំយុទ្ធនាការសម្អាត បរិស្ថានស្អាត ក្រោមប្រធានបទ ទីក្រុងស្អាត បរិស្ថានល្អ ផ្តើមចេញពីយើងទាំងអស់គ្នា៕…អានផ្ទាល់

BH3   កូនឈើជាង ២០០០ដើម ត្រូវបានដាំឡើងវិញ ក្នុងតំបន់៣ នៃព្រៃលិចទឹក ប្រមាណជាង ៤០ហិកតា ក្នុងក្រុងសៀមរាប ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក ស៊ាន សុផាត + កាត់ត លោក ប៊ុន ហុក + សម្លេង អ្នកនាង រ័ត្ម ចរិយា)

វគ្គទី២៖

D1     រដ្ឋលេខាធិក្រសួងកសិកម្ម មានប្រសាសន៍ថា   ការរីកចម្រើននៃវិស័យកសិកម្ម គឺជាកត្តាគន្លឹះសម្រាប់ការកាត់បន្ថយភាពក្រីក្រ ដែលវិស័យនេះបានចូលរួមយ៉ាងសកម្មក្នុងកំណើនផលិតផលក្នុងស្រុក (GDP) និងស្ថិរភាពភាពម៉ាក្រូសេដ្ឋកិច្ច៕…អ្នកនាង រ័ត្ន ចរិយា…ឃ្លីប…

D7     កំណាត់ផ្លូវប្រភេទ DBST ចំនួន ៦ខ្សែ នៅក្នុងទីប្រជុំជនក្រុង ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង ធ្វើការកែលម្អ និងជួសជុលឲ្យប្រសើរឡើងវិញ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាត)

D2     រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំពិភាក្សា ជាមួយអគ្គីសនីកម្ពុជា លើគម្រោងរៀបចំខ្សែបញ្ជូនអគ្គីសនីតង់ស្យុងខ្ពស់កម្លាំង៥០០គីឡូវ៉ុល ពីអនុស្ថានីយអគ្គីសនីបាត់ដំបង ទៅព្រំដែនថៃ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាត)

BH5   ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា ជាប្រវត្តិសាស្ត្រ សម្រាប់ខេត្តកំពង់ចាម ក្នុងបរិបទកូវីដ-១៩ តែសិស្សជាប់និទ្ទេស A មានចំនួន ១១៨នាក់ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក លី ពៅ)

D3     កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការគ្រប់គ្រង អាជីវកម្ម អភិវឌ្ឍន៍អចលនទ្រព្យ នៅខេត្តបន្ទាយមានជ័យ​៕​  …លោក ឃិន គន្ធា…ឃ្លីប…

BH2   លោក ណុប ដារ៉ា ដឹកនំាបើកកិច្ចប្រជុំ ត្រៀមរៀបចំពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារវះកាត់ អាគារសម្ពោធ និងផ្លូវបេតុង” ក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ៕                   …ឃ្លីប… (អត្ថបទ រូបភាព លោក ប៉ឹង ឆដា + សម្លេង កញ្ញា ឃុន ស្រីនុច + កាត់ត លោក ប៊ុន ហុក)

BH6   អភិបាលខេត្តស្វាយរៀង ប្រាប់អាជ្ញាធរ ក្រុង ស្រុក ត្រូវធ្វើការត្រួតពិនិត្យ រាល់សកម្មភាព រថយន្តដឹកដី ដែលនាំឲ្យប៉ះពាល់ ដល់ផ្លូវសាធារណៈ និងសុខភាពប្រជាពលរដ្ឋ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក នុត នាង)

BH4   ឯកឧត្តម សោម ស៊ុន នាំយកស៊ីម៉ង់ត៍ ៥តោន ជាអំណយ របស់សប្បុរសជន ឧបត្ថម្ភក្នុងការសាងសង់ ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោង ៕ …ឃ្លីប…                     (អត្ថបទ រូបភាព កាត់ត សម្លេង លោក ប៊ុន រដ្ឋា)

វគ្គទី៣៖

G1     អង់គ្លេស​ព្រមាន​ថា​ រុស្សី​​កំពុង​គ្រោង​វាយ​ប្រហារ​រដ្ឋធានី​របស់​អ៊ុយក្រែន​តាមរយៈ​​ «សង្គ្រាម​រន្ទះ»៕…អានផ្ទាល់

G3     ណាតូ​បញ្ជូន​កម្លាំង​បន្ថែម​ទៀត​ទៅ​អឺរ៉ុប​ខាង​កើត​ ខណៈ​ភាព​តានតឹង​កើន​ឡើង​នៅ​អ៊ុយក្រែន៕…អានផ្ទាល់

G4     រដ្ឋមន្ត្រីការបរទេស៖ កិច្ច​ចរចាដោយផ្ទាល់រវាង​អាមេរិក-អ៊ីរ៉ង់មិនទា​ន់មានការសម្រេចចិត្ត​នៅឡើយទេ​៕…អានផ្ទាល់

G2     TikTok ជួលបុគ្គល​មាន​ឥទ្ធិពលក្នុងបណ្ដាញ​​សង្គម​​​ដើម្បី​បង្កើនប្រជា​ប្រិយ​ភាពវេទិការ​ខ្លួន​​​​នៅក្នុងប្រទេសជប៉ុន៕…អានផ្ទាល់

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R16    បទពិសោធន៍ចិញ្ចឹមក្ងានឈីងយៀនលើទឹកដីពេជ្រនិល

ម្ចាស់កសិដ្ឋាន២នាក់ ​ចាប់ដៃគ្នាចិញ្ចឹមក្ងានពូជនាំចូលពីប្រទេសចិនអស់រយៈពេលប្រមាណ​៣ឆ្នាំមកហើយ នៅលើផ្ទៃដីខ្ទង់២ហិកតា ស្ថិតនៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ កាលពីដំបូងនោះ ​កសិដ្ឋាននេះបានយកពូជមកចិញ្ចឹម ដោយភ្ញាស់ពងបានចំនួនខ្ទង់១០០ក្បាល រហូតដល់បច្ចុប្បន្ន កសិដ្ឋាននេះ​មានក្ងានចំនួនខ្ទង់ជាង១.២០០ក្បាល សម្រាប់​ផ្គត់ផ្គង់នៅលើទីផ្សារ ទាំងស៊ុត កូន និងសាច់ជាដើម ។

– ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១

៕…អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner