ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះជាថ្ងៃដ៏មមាញឹក ហើយក៏អាចនឹងមានការខាតបង់​ផ្នែកហិរញ្ញវត្ថុតិចតួច។ សូមកាត់បន្ថយសកម្មភាពអាជីវកម្មរបស់អ្នក ហើយប្រសិនបើវាមិនអាចទៅរួច សូមព្យាយាម​លុបបំបាត់ហានិភ័យទាំងអស់។ ទន្ទឹមនឹងនេះសូមចាប់ផ្តើមអនុវត្តផែនការច្នៃប្រឌិតរបស់ខ្លួន។ បោះបង់ចោលការសង្ស័យ និងការព្រួយបារម្ភ ពីព្រោះអ្នកកំពុងដើរលើផ្លូវត្រឹមត្រូវ វានៅសល់តែការគិតឲ្យបានត្រឹមត្រូវ តាមរយៈពត៌មានលំអិតប៉ុណ្ណោះ។ ក្រៅនេះសូមប្រយ័ត្នរាល់ពេលបញ្ចេញយោបល់ ក្រែងមានកំហុសអចេតនា។​

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមបដិសេធការធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរ ពីព្រោះជម្លោះ និងការយល់ច្រលំតិចតួចអាចកើតឡើង។ សូមប្រើប្រាស់ពេលវេលាថ្ងៃនេះធ្វើផែនការ ពីព្រោះការខិតខំប្រឹងប្រែងរបស់អ្នកនឹងទទួលបានផលនៅពេលអនាគតដ៏ខ្លីខាងមុខ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនឲ្យរិះគន់ខ្លួនឯង។ អ្នកអាចដោះស្រាយបញ្ហាបានដោយងាយស្រួល​ ប្រសិនបើអ្នកព្យាយាមយល់ដឹងពីវា ហើយឈប់យាយីការគិតរបស់ខ្លួនឯង ដោយការសង្ស័យដែលមិនចាំបាច់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកក្នុងថ្ងៃនេះទាក់ទងយ៉ាងជិតស្និទ្ធទៅលើរបៀបនៃការអនុវត្តរបស់អ្នក។ សូមលោកអ្នកកុំចាប់យកការងារច្រើនក្នុងពេលតែមួយ ហើយក៏មិនចាំបាច់រំពឹងលទ្ធផលពីវាដែរ។ វាពិតជាគ្រប់គ្រាន់ប្រសិនបើអ្នកប្រើប្រាស់ពេលវេលាផ្តោតទៅលើការងារតែមួយ ឬបញ្ហាដែលសំខាន់ជាងគេបំផុត។ ផ្ទុយទៅវិញ លោកអ្នកមានសមត្ថភាពពិសេសក្នុងការធ្វើទំនាក់ទំនង។ បន្ថែមពីនេះ សូមផ្តោតការយកចិត្តទុកដាក់លើការងារ កុំធ្វើសកម្មភាពភ្ញាក់ផ្អើល ឬការប្រថុយប្រថានលើការងារ។ 

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះសូមប្រុងប្រយ័ត្នចំពោះការប្រើប្រាស់អារម្មណ៍ទៅលើការងារ។ អ្នកអាចធ្វើឲ្យការងារ និងអាជីវកម្មទាំងអស់ទទួលបានផលសម្រេចយ៉ាងពិតប្រាកដ ប្រសិនបើអ្នកចេះបែងចែកការងារ​ និងគ្រប់គ្រងអារម្មណ៍។ មនុស្សជុំវិញខ្លួនអ្នកនឹងពេញចិត្តចំពោះវិជ្ជាជីវៈរបស់អ្នកខ្លាំងណាស់ ប្រសិនបើអ្នកមិនរញេរញ៉ៃនោះទេ។ សូមព្យាយាមបង្ហាញតម្លៃផ្ទាល់ខ្លួនចំពោះមនុស្សគ្រប់គ្នា។ ផ្ទុយទៅវិញ មិនចាំបាច់ប្រើប្រាស់លុយកាក់ច្រើនពេកនោះទេ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកកុំរស់នៅជាមួយចំណុចអវិជ្ជមាន។ ប្រសិនបើអ្នកកំពុងជួបប្រទះការមិនពេញចិត្តក្នុងវិជ្ជាជីវៈ សូមស្វែងរកវិធីសាស្រ្តដើម្បីធ្វើការងារឲ្យបានច្រើនបន្ថែមទៀត។ ព្យាយាមពង្រីកបញ្ជីភារកិច្ច និងទំនួលខុសត្រូវការងាររបស់ខ្លួន។ ផ្ទុយទៅវិញ សូមលោកអ្នកកំណត់ការអនុវត្តការងារ ឬអាជីវកម្មឲ្យនៅក្នុងកំរិតមធ្យម។ ការចំណាយដើមទុន ធ្វើកិច្ចការលើសពីកំលាំង ឬការប្រញាប់ប្រញាលធ្វើការងារច្រើន មិនមែនជាជម្រើសល្អ ហើយអ្នកក៏ពិបាកទទួលបានផលដែលរំពឹងទុកដែរ។ ក្រៅពីនេះ សូមសំឡឹងមើលឳកាសសម្រាប់បង្កើនបទពិសោធន៍ ក៏ដូចចូលរួមវគ្គបណ្តុះបណ្តាល។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមផ្តោតលើកិច្ចការប្រចាំថ្ងៃ ហើយបំភ្លេចមហិច្ចតាបំពេញការងារធំ។ សូមដាក់គំនិតរបស់អ្នកឲ្យមានសណ្តាប់ធ្នាប់ ហើយនាំយកគម្រោងដែលបានរៀបចំពីមុនមកគិតជាថ្មី ឬផ្តើមអនុវត្តនៅពេលនេះ។ ជាទូទៅ រាសីលោកអ្នកព្យាករណ៍ថាទទួលបានភាពសុទិដ្ឋិនិយមយ៉ាងខ្លាំងសម្រាប់អនាគតដ៏ខ្លីខាងមុខ ដូច្នេះលោកអ្នកមិនចាំបាច់ផ្លាស់ប្តូរការងារនៅពេលនេះទេ។ ក្រៅពីនេះ អ្នកត្រូវតែមានភាពហ្មត់ចត់ចំពោះការងារ បើមិនដូច្នេះទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មអាចរង្គោះរង្គើរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់អ្នកក្នុងថ្ងៃនេះទទួលបានភាពរស់រវើក និងទទួលបានភាពងាយស្រួលបន្ថែមទៀត។ អ្នកអាចបង្ហាញពីគោលគំនិតរបស់ខ្លួនដោយមិនធ្វើឲ្យមានការប៉ះពាល់ដល់អារម្មណ៍ និងផលប្រយោជន៍របស់អ្នកណាឡើយ។ អ្នកក៏រំពឹងថាទទួលបានការផ្តល់ជូនដ៏សមហេតុផលសម្រាប់ភារកិច្ចការងារ ក៏ដូចជាអាជីវកម្មផងដែរ។ លើសពីនេះទៅទៀត​ អ្នកនឹងមានពេលវេលាគិតយ៉ាងពេញលេញ។ លោកអ្នកក៏ទំនងជាមានកម្មសិក្សនៅរវាងខែក្រោយផងដែរ។ ដោយឡែក​ ស្ថានភាពក្នុងការធ្វើទំនាក់ទំនងកំពុងមានដំណើរការល្អ ដូច្នេះសូមប្រើប្រាស់អំណោយផលនេះ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកស្រុតចុះ។ ហោរាសាស្រ្តព្រមានចំពោះការជាប់គាំងក្នុងភារកិច្ច ប៉ុន្តែសូមកុំមានការភ័យខ្លាច ឬតានតឹងចំពោះហេតុការណ៍នេះជ្រុលហួសហេតុពេក ដោយសារស្ថានភាពនេះមានរយៈពេលខ្លី។ នៅវេលាខាងមុខ អ្នកនឹងអាចប្រមូលផលបានប្រសើរជំនួសឲ្យស្ថានភាពថ្ងៃនេះបាន។ អាស្រ័យហេតុនេះ សូមលោកអ្នកផ្អាកការងារធំដុំសិន មិនចាំបាច់បោះទុនច្រើនពេកទេ រក្សាកំលាំង និងធ្វើការងារតាមលទ្ធភាពសិន។ ចំពោះទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន គឺមានទាំងល្អ និងអាក្រក់ ដូច្នេះសូមរក្សាពាក្យសំដី។ ការចូលរួមក្រៅពីការងារ អាចបង្ករផលរំខានជាពិសេសលើទំនុកចិត្ត។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ វេលាថ្ងៃនេះមានអំណោយផលសម្រាប់រៀបផែនការអនាគត។ លោកអ្នកមានការគិតដ៏ត្រឹមត្រូវ និងរហ័សរហួន។ ទំនាក់ទំនងតូចធំមានដំណើរការល្អ ហើយអ្នកក៏អាចទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ ដូច្នេះគ្មានហេតុផលណាមួយធ្វើឲ្យអ្នកស្ទាក់ស្ទើរនោះទេ។ ប៉ុន្តែសូមលោកអ្នកត្រៀមខ្លួនជានិច្ចក្នុងការអនុវត្តការងារ ដើម្បីឲ្យសម្រចបានផល។ ការពឹងពាក់អាស្រ័យអ្នកដទៃអាចធ្វើទៅបាន ប៉ុន្តែវានៅតែមិនចាំបាច់ ពីព្រោះអ្នកអាចធ្វើការងារនោះដោយខ្លួនឯងបាន។ ទន្ទឹមនឹងនេះ សូមមានចិត្តស្មោះត្រង់ជានិច្ច។​

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាផ្តល់ជូននូវពត៌មានដែលគួរឲ្យចាប់អារម្មណ៍ជាច្រើននៅរវាងពេលល្ងាច។​ សូមមានមោទនភាពចំពោះការខិតខំប្រឹងប្រែង ព្យាយាម និងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងកាលទេស គឺអ្នកអាចប្រើប្រាស់វាសម្រាប់ជាប្រយោជន៍បានយ៉ាងប្រសើរ។ ក្នុងពេលនេះក៏ជាពេលសមស្របក្នុងការពិភាក្សា ចរចា ឬដោះស្រាយរឿងរ៉ាវតូចធំនានា។ ភាពចម្រូងចម្រាស់ ឬបញ្ហាប្រទាក់ក្រឡាដ៏រឹងមាំយ៉ាងណាក៏នឹងអាចរំសាយទៅបានដោយងាយស្រួល។ ប្រការដែលអ្នកត្រូវប្រុងប្រយ័ត្នបំផុត គឺការផ្តល់ទំនុកចិត្តចំពោះមនុស្សដែលមិនស្គាល់ច្បាស់។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ការងារ និងអាជីពរបស់លោកអ្នកមានដំណើរការជាប្រក្រតី។ មិនមានបញ្ហា ឬភាពភ្ញាក់ផ្អើលធំដុំក្នុងកាលវិភាគរបស់អ្នកនោះទេ។ លោកអ្នកអាចរក្សាការងារឲ្យនៅដដែល ឬធ្វើការផ្លាស់ប្តូរទៅតាមបំណង ប៉ុន្តែលទ្ធផលក៏នឹងបានសមល្មមប៉ុណ្ណោះ។ អ្នកក៏អាចខកចិត្តនឹងអាជីព ឬការសុបិន្តចង់បានមុខតំណែងខ្ពស់ជាងនេះ ។ យកល្អក្នុងពេលនេះ ព្យាយាមបញ្ចប់ការងារទាំងឡាយដែលស្ថិតក្រោមបន្ទុកឲ្យបានរួចរាល់។ ប្រើប្រាស់ពេលវេលាបន្ថែមដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងការស្រង់បទពិសោធន៍ពីមនុស្សនៅជុំវិញខ្លួន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមលោកអ្នកត្រៀមខ្លួនសម្រាប់ការសន្ទនាដ៏រីករាយបំផុត។ អ្នកអាចជៀសវាងពីការប្រទូសរ៉ាយបាន ប៉ុន្តែក៏ត្រូវព្យាយាមគ្រប់គ្រងខ្លួនឯងឲ្យបានពេញមួយថ្ងៃ។ លោកអ្នកអាចយកឈ្នះទឹកមនុស្សនៅជុំវិញខ្លួនដោយភាពងាយស្រួល។ ថ្ងៃនេះក៏ពេលដែលមានអំណោយផលបំផុតសម្រាប់ការថ្លែងសន្ទរកថា ការចុះកិច្ចសន្យាផ្សេងៗផងដែរ។ ក្រៅពីនេះ ភាគច្រើនអ្នកក៏អាចស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលបានកើតឡើង និងរារាំងការងារអ្នកកន្លងមក។ ចំណុចអវិជ្ជមាននៅក្នុងថ្ងៃនេះ គឺការយល់ច្រលំ ដូច្នេះសូមមានភាពច្បាស់លាស់ជានិច្ច។  

ចំណាំៈ

ឆ្នាំទាំង៥ ថោះ មមី​ វក រកា​ កុរ រាសីឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកមានសំណាងទាំងលុយកាក់ និងសម្ភារៈ។ កិច្ចកាងារទាំងឡាយមានដំណើរល្អ និងងាយស្រួល ដូច្នេះគ្មានអ្វីដែលគួរឲ្យបារម្មណ៍នោះទេ។​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner