បុរសម្នាក់ បើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿនបុករថយន្ត ១គ្រឿងពេញទំហឹង បណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ និងបង្កឱ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តម៉ាក សាំយ៉ុង ១គ្រឿង ក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុករថយន្តម៉ាកហុីយ៉ាន់ដាយ ១គ្រឿងពេញទំហឹង ដែលចតចោលនៅចិញ្ចើមផ្លូវអូស២០ម៉ែត្រ បណ្តាលឱ្យរថយន្តទាំង ២គ្រឿង រងការខូចខាតយ៉ាងដំណំ និងបង្កឱ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បាន កើត ឡើង កាល ពី វេលា ម៉ោង ៤ និង ៣៥នាទី ល្ងាច ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។

តាមប្រភពព័ត៌មានពី កន្លែង កើត ហេតុ បានឱ្យដឹងថា មុនពេល កើត ហេតុ គេបានឃើញរថយន្ត ១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-5110 បេីកបរដោយបុរសម្នាក់ និងរួមដំណេីរជាមួយបុរសម្នាក់ទៀត ជាព្រូរថយន្ត បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ត្រង់ចំណុចកេីតហេតុ មិនដឹងជាមានបញ្ហាអ្វី ក៏ស្រាប់តែរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុករថយន្ត ១គ្រឿង ម៉ាកហុីយ៉ុនដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-8815 ពេញទំហឹង ដែលចត់ចោលនៅចិញ្ចើមផ្លូវអូសទៅមុខជាង២០ម៉ែត្រ បណ្តាលឱ្យរថយន្តទាំង ២គ្រឿង រងការខូចខាតយ៉ាងដំណំ និងបង្កឱ្យបុរសម្នាក់ ជាព្រូរថយន្តសាំយ៉ុងរងរបួសជើងខាងស្តាំធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចក៏បានធ្វើការទំនាក់ទំនងទៅខាងផ្នែកសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តទាំង ២គ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្នសិន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ ឆៃហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner