ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត រំលឹក​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវតែ​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព​

ភ្នំពេញ៖ ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការកងទ័ពជើងគោក​បាន​មានប្រសាសន៍​បញ្ជាក់ថា​”​សន្តិភាព​” ​គឺមាន​តម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន​។​ ដូច្នេះ​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវតែ​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព​ ដើម្បី​ទទួលបាន​ការអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ទ្វេរ​ឡើង​បន្ថែមទៀត ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ការបញ្ជាក់​របស់​ឯក​ឧត្ដម​ឧ​ត្ត​ម ហ៊ុន  ម៉ា​ណែ​ត បាន​ធ្វើឡើង​នៅក្នុង​ពិធី​អញ្ជើញ​ជា​តំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគា​សិក្សា​មួយ​ខ្នង កម្ពស់​ពីរ​ជាន់​១២​បន្ទប់  អគារ​ទីចាត់ការ​មួយ​ខ្នង និង​សមិទ្ធផល​នានា​នៅ​វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី​២៧ខែមករា ឆ្នាំ​២០២២។

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា សមិទ្ធផល​ដែល​លេច​ជា​រូបរាង​នាពេលនេះ​គឺ​ផ្តើមចេញពី​កត្តា​ប្រទេស​ជាតិ​យើង​មាន​សន្តិភាព​ពេញលេញ​ទូទាំងប្រទេស​។ ដូច្នេះ “​សន្តិភាព​” គឺមាន​តម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន​។ ដូច្នេះ​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវតែ​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព​ដើម្បី​ទទួលបាន​ការអភិវឌ្ឍ​ប្រទេសជាតិ​របស់​យើង​ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ទ្វេ​ឡើង​បន្ថែមទៀត ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា សមិទ្ធផល​ដែល​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នាពេលនេះ រួមមាន​អគារសិក្សា​មួយ​ខ្នង កម្ពស់​ពីរ​ជាន់ ស្មើ​១២បន្ទប់ រួម​នឹង​សមិទ្ធផល​នានា សរុប​ជា​ថវិកា ៤០៨.១៤០ ដុល្លារ​។ 

​សមិទ្ធផល​ខាងលើ​ គឺជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​សប្បុរសជន​ដែលជា​អតីត​សិស្ស​នៃ​វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង​៕ 

ដោយៈពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner