សម្ដេចក្រឡាហោម ស ខេង៖ កម្ពុជាមានប្រជាពលរដ្ឋដែលកាន់សាសនាម៉ូស្លីមស្ថិតក្នុងលំដាប់ទី២

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថានៅកម្ពុជាមាន ប្រជាពលរដ្ឋដែលកាន់សាសនាម៉ូស្លីមស្ថិតក្នុងលំដាប់ទី២បន្ទាប់ពីប្រជាពលរដ្ឋកាន់សាសនាព្រះពុទ្ធ។ ទាំងប្រជាពលរដ្ឋខ្មែរដែលកាន់ព្រះពុទ្ធសាសនានិងសាសនាអ៊ីស្លាមសុទ្ធតែមានទំនាក់ទំនងក្នុងសង្គមប្រកបដោយសុខដុមរមនា។ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងផ្ដល់ឱកាសស្មើៗគ្នាដល់ប្រជាពលរដ្ឋទាំងកាន់សាសនាព្រះពុទ្ធ និងសាសនាអ៊ិស្លាម ដើម្បីទទួលបាននូវឱកាសក្នុងសង្គមស្មើៗគ្នា។

ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Saud F.M Al Suwelim ឯកអគ្គរាជទូតថ្មីនៃប្រទេស អារ៉ាប៊ីសាអូឌីតនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

ប្រភពទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចក្រឡាហោម បានបញ្ជាក់ថា ពាក់ព័ន្ធការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង អំពីប្រជាពលរដ្ឋកម្ពុជាដែលកាន់សាសនាអ៊ីស្លាម ឯកឧត្តមឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ក៏បានជម្រាបជូនសម្ដេចដែរថា ប្រជាពលរដ្ឋអារ៉ាប៊ីសាអូឌីតដែលគោរពប្រតិបត្តិសាសនាអ៊ិស្លាមនោះ សុទ្ធតែជាអ្នកស្រឡាញ់គាំទ្រសុខសន្តិភាព និងប្រឆាំងអំពើជ្រុលនិយមទាំងឡាយដែលបង្កអសន្តិសុខដល់ពិភពលោក។ ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់ពលរដ្ឋកម្ពុជាដែលគោរពប្រតិបត្តិសាសនាអ៊ិស្លាម។ ឯកឧត្តមចាត់ទុកថានេះជាការអនុវត្តគោលការប្រជាធិបតេយ្យមួយយ៉ាងសំខាន់ដែលអនុញ្ញាតដល់ការផ្ដល់សិទ្ធិសេរីភាព គោរពប្រតិបត្តិជំនឿសាសនារបស់ប្រជាពលរដ្ឋ។

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានសម្ដែងនូវការចូលរួមអបអរសាទរជាមួយប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានជោគជ័យលើការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ដែលជោគជ័យនេះបានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាព វិបុលភាព និងការអភិវឌ្ឍកម្ពុជាផងដែរ។ 

ឯកឧត្តមក៏បានជូនពររាជរដ្ឋាភិបាលកម្ពុជាដែលទទួលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ សូមទទួលបានជោគជ័យក្នុងភារកិច្ចដ៏ឧត្ញុង្គឧត្តមនេះ៕ 

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner