សិង្ហបុរីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអាមេរិកឡាទីន

រដ្ឋាភិបាល​សិង្ហបុរី​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​សម្ព័ន្ធ​ប៉ាស៊ីហ្វិក រួម​មាន​​ប្រទេស​អាមេរិក​ឡាទីន​ចំនួន ៤ប្រទេស​ដូច​ជា កូឡុំប៊ី ម៉ិកស៊ីកូ ប៉េរូ និង​ឈីលី កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

កិច្ចព្រមព្រៀង​នេះ​នឹង​សម្របសម្រួល​ដល់​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម​ឌីជីថល និង​អាហារ ក៏​ដូច​ជា​ការ​ដឹកជញ្ជូន​តាម​តាម​កប៉ាល់ និង​ភស្តុភារ​ផ្នែក​កំពង់ផែ។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល​កូឡុំប៊ី។

ប្រភព​ខាង​លើ​បាន​បន្ថែម​ថា ប្រទេស​សម្ព័ន្ធ​ប៉ាស៊ីហ្វិក​នឹង​ធ្វើ​បត្យាប័ន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​នៅ​ក្នុង​សភា​របស់​ខ្លួន។ កិច្ចព្រមព្រៀង​នេះ​នឹង​ចូល​ជា​ធរមាន​​នៅ​ពេល​ណា​ដែល​សភា​យ៉ាង​តិច ២ប្រទេស​ទទួល​ស្គាល់​នូវ​ឯកសារ​នេះ។

លោក លី សៀនឡុង នាយករដ្ឋមន្ត្រី​សិង្ហបុរី​បាន​និយាយ​នៅ​តាម​ប្រព័ន្ធ​វីដេអូ​ថា កិច្ចព្រមព្រៀង​នេះ​នឹង «ធ្វើ​ស្ថាប័នីយកម្ម និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ភាគី​ទាំង​សងខាង»៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner