អាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនពិភាក្សាអំពីពង្រាយទាហានបន្ថែមទៀតនៅអឺរ៉ុបខាងកើត

សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​មួយ​ចំនួន​គឺ​កំពុង​ពិភាក្សា​ការ​ដាក់​ពង្រាយ​ទាហាន​រាប់​ពាន់​នាក់​បន្ថែម​ទៀត​ទៅ​កាន់​បណ្ដា​សមាជិក​អង្គការ​ណាតូ​នៅ​អឺរ៉ុប​ខាង​កើត​ ខណៈ​ពេល​ដែល​ភាព​តានតឹង​កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង​ជាមួយ​នឹង​រុស្សី នេះ​បើ​តាម​ការ​រាយការណ៍​របស់​ CNN ផ្អែក​លើ​ប្រភព​មន្ត្រី​ដែល​ដឹង​ពី​ការ​ពិភាក្សា​។

ក្នុង​ចំណោម​ប្រទេស​ដែល​ពិចារណា​ទទួល​យក​ការ​ដាក់​ពង្រាយ​នោះ​មាន រូម៉ានី ប៊ុលហ្គារី និង​ហុងគ្រី។ ការ​ដាក់​ពង្រាយ​នឹង​មាន​ចំនួន​ទាហាន​ប្រហែល ១០០០ នាក់​ទៅ​កាន់​ប្រទេស​នីមួយ​ៗ ហើយ​នឹង​ស្រដៀង​ទៅ​នឹង​កង​វរ​សេនា​តូច​និង​ធំ ដែល​បច្ចុប្បន្ន​កំពុង​ឈរ​ជើង​នៅ​ក្នុង​ឡាតវី លីទុយអានី អេស្តូនី​ និង​ប៉ូឡូញ​។

ប្រទេស​ដែល​កំពុង​ពិចារណា​ការ​ដាក់​ពង្រាយ​បន្ថែម​គឺ​សហ​រដ្ឋ​អាមេរិក និង​អង់គ្លេស ប៉ុន្តែ​មន្ត្រី​អឺរ៉ុប​លើក​ឡើង​ថា​នេះ​មិន​ជា​ឆន្ទៈ​របស់​សមាជិក​ទាំង​អស់​នៃ​អង្គការ​ណាតូ​នោះ​ទេ​។ កាល​ពី​ថ្ងៃ​ចន្ទ​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ប្រកាស​ថាខ្លួន​បញ្ជូន​​ទាហាន​ចំនួន​ ៨៥០០ ឱ្យ​ត្រៀម​ខ្លួន​ចល័ត​ប្រសិន​បើ​អង្គការ​ណាតូ​មាន​តម្រូវ​ការ​សម្រាប់​កង​ប្រតិកម្ម​រហ័ស​។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​អង្គការ​ណាតូ​មាន​ទាហាន​រាប់​ម៉ឺន​នាក់​ដែល​ពួកគេ​អាច​បញ្ជូន​ទៅ​អឺរ៉ុប​ខាង​កើត​៕

17 October 2019, Saxony-Anhalt, Burg: A convoy of US Army vehicles drives over a road in the direction of Clausewitz barracks. There the vehicles will be refuelled and the soldiers will rest. The force is currently crossing Germany and is on its way to Poland to participate in Operation Atlantic Resolve. The objective of the operation is to ensure the operational readiness of NATO troops. “Atlantic Resolve” had been decided in response to the Russian annexation of the Crimea. In the Clausewitz barracks in Burg, the approximately 440 soldiers with around 220 wheeled vehicles will gradually rest and refuel during the day. Photo by: Klaus-Dietmar Gabbert/picture-alliance/dpa/AP Images

ប្រភព៖ CNN

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner