អបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានគណៈកម្មាធិការមូលនិធិពានរង្វាន់សន្តិភាព ស៊ុនហាក់ សាធារណរដ្ឋកូរ៉េ ជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២

ការសម្រេចផ្ដល់ជូនសម្ដេចតេនាយករដ្ឋមន្ត្រីនេះ គឺដោយផ្អែកលើការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ជាប់ខ្ជួនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ហើយការដឹកនាំរបស់សម្តេចតេជោ ពិតជាបានរួមចំណែកដល់ការកសាងសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

យើងខ្ញុំទាំងអស់គ្នាជាប្រជាជនកម្ពុជា ពិតមានមោទនភាព និងសូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុសន្តិភាព ស្ទើរពេញមួយជីវិតរបស់លោក និងការកសាងប្រទេសជាតិឲ្យមានភាពរីកចម្រើនរុងរឿងដល់សព្វថ្ងៃនេះ។ សូមអរគុណសន្តិភាព

#SUNHAKPEACEPRIZE#សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#សាមគ្គីភាព#ប្រវត្ដិសាស្រ្ដខ្មែរ#ឥស្សរជនឆ្នើម#ពាន់រង្វាន់សន្ដិភាព#សម្ដេចតេជោហ៊ុនសែន#សាធារណរដ្ឋកូរ៉េ

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner