អនុប្រធានទី១ នៃរដ្ឋសភាដឹកនាំកិច្ចប្រជុំស្តីពីការរាយការណ៍អំពីសកម្មភាព និងវឌ្ឍនភាពការងារ ព្រមទាំងកំណត់ទិសដៅការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធនាទី១ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំស្តីពីការរាយការណ៍អំពីសកម្មភាព និងវឌ្ឍនភាពការងារ ព្រមទាំងកំណត់ទិសដៅការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភាបានមានប្រសាសន៍ថា រដ្ឋសភាដំណើរទៅបានល្អ គឺដោយអគ្គលេខាធិការដ្ឋានរដ្ឋសភាជាសេនាធិការដែលមានគោលដៅច្បាស់លាស់ ជួយដល់ថ្នាក់នាំរដ្ឋសភាគ្រប់កិច្ចការងារ។ ឯកឧត្តម បានកោតសរសើរពីស្នាដៃការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា និងមានសាមគ្គីភាពផ្ទៃក្នុងបានយ៉ាងល្អ ដោយឯកឧត្តមបានលើកឡើងថា អគ្គលេខាធិការដ្ឋានរដ្ឋសភាមានភាពប្រឈមមួយចំនួនត្រូវរិះរកគ្រប់មធ្យោបាយដោះស្រាយជូនដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីបំពេញការងារបានរលូន។ អគ្គលេខាធិការដ្ឋសភាត្រូវពិនិត្យដំឡើងឋានន្តរស័ក្តិតួនាទីមន្ត្រីបម្រើការនៅរដ្ឋសភា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បញ្ជាក់ទៀតថា ឆ្នាំ២០២២នេះ រដ្ឋសភា-ព្រឹទ្ធសភា និងមានកិច្ចប្រជុំលក្ខណៈអន្តរជាតិជាច្រើន ដូចជា កិច្ចប្រជុំអាយប៉ា (ចំនួន២លើក) រដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣។ ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ស្នើឱ្យមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ ត្រូវចូលរួមថែរក្សាសន្តិភាព និងចូលរួមការអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើនគ្រប់វិស័យ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner