អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់៣៩៥លាន៩៨ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៧៥ម៉ឺននាក់ និងជាសះស្បើយ៣១៤លាន៩០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣៩៥លាន៩៨ម៉ឺន៥៤៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៧៥ម៉ឺន៨ពាន់៧០១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣១៤លាន៩០ម៉ឺន៩ពាន់៤៧នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៧៨លាន១ម៉ឺន៧ពាន់៤០២នាក់ ស្លាប់ចំនួន៩២ម៉ឺន៦ពាន់២៩នាក់ និងជាសះស្បើយចំនួន៤៧លាន៩៩ម៉ឺន៨ពាន់៣៧០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៤២លាន២៧ម៉ឺន២ពាន់១៤នាក់ ស្លាប់៥០ម៉ឺន២ពាន់៩០៥នាក់ និងជាសះស្បើយ៤០លាន៦៦ម៉ឺន២០២នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២៦លាន៥៣ម៉ឺន៦ពាន់៥៩៧នាក់ ស្លាប់ចំនួន៦៣ម៉ឺន២ពាន់២៨៩នាក់ និងជាសះស្បើយ២២លាន៧១ម៉ឺន៧ពាន់៩០៧នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner