មន្រ្តីជាន់ខ្ពស់សេតវិមាន៖ រុស្ស៊ីអាចនឹងវាយប្រហារលើអ៊ុយក្រែននៅពេលណាមួយ ប៉ុន្តែការទូតនៅតែជាជម្រើស

វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក ជេក ស៊ុលលីវ៉ាន បានព្រមាននៅថ្ងៃអាទិត្យម្សិលមិញថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងចេញបញ្ជាអោយបើកការវាយប្រហារលើអ៊ុយក្រែនក្នុងប៉ុន្មានថ្ងៃ ឬសប្តាហ៍ខាងមុខនេះ​ ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនបាននិងកំពុងបន្តអំពាវនាវអោយលោក ពូទីន ជ្រើសរើសយកការទូតដើម្បីដោះស្រាយវិបត្តិ។

លោក ស៊ុលលីវ៉ាន បានថ្លែងប្រាប់ក្នុងកម្មវិធី “Fox News Sunday” ថា នៅថ្ងៃណាមួយ រុស្ស៊ីអាចចាត់វិធានការយោធាប្រឆាំងនឹងអ៊ុយក្រែន ឬវាអាចមានរយៈពេលពីរបីសប្តាហ៍ទៀតចាប់ពីពេលនេះតទៅ ឬរុស្ស៊ីអាចជ្រើសរើសផ្លូវការទូតជំនួសវិញ។ លោក ស៊ុលលីវ៉ាន បានធ្វើការអត្ថាធិប្បាយបែបនេះនៅក្នុងបទសម្ភាសន៍មួយតាមកញ្ចក់ទូរទស្សន៍ បន្ទាប់ពីមន្ត្រីចារកម្មអាមេរិកបាននិយាយថា រុស្ស៊ីដែលបានដណ្តើមយកតំបន់ គ្រីមៀ ពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤នោះ​អាចនឹងវាយលុកអ៊ុយក្រែនក្នុងរយៈពេលត្រឹមតែ ០២ថ្ងៃប៉ុណ្ណោះ ហើយមានជនស៊ីវិលរហូតដល់ទៅ ៥ម៉ឺននាក់អាចនឹងបាត់បង់ជីវិត។

បន្ថែមលើនេះ មន្ត្រីយោធា និងចារកម្មអាមេរិកជឿថា រុស្ស៊ីគ្រោងនឹងធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរដ៏ធំមួយនៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ជាការព្រមានដល់អង្គការណាតូ កុំឲ្យធ្វើអន្តរាគមន៍ក្នុងព្រឹត្តិការណ៍ដែលលោក ពូទីន វាយអ៊ុយក្រែន៕ ប្រភព៖ Reuters និង Dailymail

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner