លោក ម៉ាក្រុង និងលោក បៃដិន ពិភាក្សាគ្នាតាមទូរស័ព្ទ នៅមុនពេលមេដឹកនាំបារាំងធ្វើដំណើរទស្សនកិច្ចទៅកាន់រស្ស៊ី

ប៉ារីស៖ ការិយាល័យប្រធានាធិបតីបារាំង និងសេតវិមានបានបញ្ជាក់ថា ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃអាទិត្យម្សិលមិញបានពិភាក្សាគ្នាតាមទូរស័ព្ទសាជាថ្មីទៀតជាមួយសមភាគីអាមេរិកលោក ចូ បៃដិន នៅក្នុងការសន្ទនាសម្របសម្រួលដ៏ល្អ មុនពេលធ្វើដំណើរទស្សនកិច្ចទៅទីក្រុងម៉ូស្គូ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។

នៅថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ម៉ាក្រុង នឹងធ្វើដំណើរទស្សនកិច្ចទៅរុស្ស៊ី ដែលបានដាក់ពង្រាយកម្លាំងទ័ពរាប់ម៉ឺននាក់ នៅព្រំដែនជាមួយអ៊ុយក្រែន ដែលបង្កអោយប្រទេសលោកខាងលិចព្រួយបារម្ភអំពីការឈ្លានពាន។​ សេតវិមានបានបញ្ជាក់ថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងការទូត និងការរារាំងដែលកំពុងបន្តក្នុងការឆ្លើយតបទៅនឹងការបង្កើនកម្លាំងយោធារបស់រុស្ស៊ីនៅព្រំដែនជាមួយអ៊ុយក្រែន។

​បើតាមសេតវិមាន មេដឹកនាំទាំងពីរក៏បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ពួកគាត់ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ព្រមទាំងបានយល់ព្រមថា ក្រុមរបស់ពួកគាត់នឹងបន្តទំនាក់ទំនង និងបន្តប្រឹក្សាជាមួយសម្ព័ន្ធមិត្ត និងដៃគូ ក្នុងនោះរាប់ទាំងអ៊ុយក្រែនផងដែរ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner