អភិបាលខេត្តតាកែវដឹនាំប្រជុំពិភាក្សា និងផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារខេត្តដើម្បីចុះអនុវត្តការជីកប្រឡាយព័ទ្ធជុំវិញទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ

តាកែវ៖ ឯកឧត្ដម ឣ៊ូច ភា ឣភិបាល នៃគណ:ឣភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពិភាក្សានិងផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារខេត្តដើម្បីចុះអនុវត្តការជីកប្រឡាយព័ទ្ធជុំវិញទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញថ្មីនៅស្រុកបាទីខេត្តតាកែវ។ កិច្ចប្រជុំផ្សព្វផ្សាយនេះ រៀបចំទ្បើងនៅសាលប្រជុំអគាររដ្ឋបាលខេត្តតាកែវ។

ក្នុងកិច្ចប្រជុំខាងនេះដែរ ក៏មានការអញ្ជើញចូលរួម លោក ម៉ឹង វុធី ឣភិបាលរងខេត្ត លោក នាយករដ្ឋបាលខេត្ត លោកឧកញ្ញា ឆារស៏ វ៉ាន់ អគ្គនាយករងក្រុមហ៊ុនCAICតំណាងក្រុមហ៊ុនម្ចាស់គម្រោងព្រមទាំងសហការី តំណាងអយ្យការអមសាលាដំបូងខេត្ត លោកស្នងការរងនគរខេត្តតាកែវ លោក មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោក ភួន ឈីម អភិបាលស្រុកបាទី លោក លោកស្រី អាជ្ញាធរ ភូមិឃុំមួយចំនួនផងដែរ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner