សមាជិកក្រុមមហាគ្រួសាររថយន្ត Off Road គ្រោងរៀបចំដំណើរកំសាន្ត នៃក្តីស្រលាញ់ឡើងភ្នំឱរ៉ាល់ដោយថ្មើជើង ដើម្បីជួយរំលេចផ្សព្វផ្សាយពីវិស័យទេសចរណ៍

លោក ព្រុំ រស្មី សមាជិកក្រុមមហាគ្រួសាររថយន្ត Off Road កម្ពុជា និងជាអ្នករៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road បានបញ្ជាក់ថា នឹងគ្រោងរៀបចំណើរកំសាន្តមួយដែលមានរយៈពេល២យប់៣ថ្ងៃ ដោយមានការចូលរួមពីសមាជិកមហាគ្រួសាររថយន្ត Off Road ដើរថ្មើជើងឡើងទៅដល់កំពូលភ្នំឱរ៉ាល់ ដែលប្រសិទ្ធិនាមថា ដំណើរកំសាន្តនៃក្តីស្រលាញ់ ពីថ្ងៃទី១១ដល់១៣ ។


លោក ព្រុំ រស្មី បានគូបញ្ជាក់ទៀតថា មូលហេតុ ដែលសម្រេចរៀបចំ ដំណើរកំសាន្តមួយនេះ ដោយហេតុថា គម្រោងរៀបចំព្រឹត្តិការណាំងឡាននៅគិរីរម្យដែលធ្វើជារៀងរាល់ឆ្នាំបានលើកពេល និងការជួយដឹកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនៅខេត្តកោះកុងទើបតែបញ្ចប់ផងនោះ ទើបសម្រេចបង្កើតដំណើរកំសាន្តថ្មើរជើងឡើងភ្នំឱរ៉ាល់ ដើម្បីបង្ហាញ នៃក្តីស្រលាញ់ចំពោះក្រុមសមាជិកមហាគ្រួសាររថយន្ត Off Road ។


អ្នកផ្តួចផ្តើមខាងលើ បញ្ជាក់ថា ដំណើរកំសាន្តនេះ ក្រៅពីបង្កើតក្តីសប្បាយរីករាយជូនដល់សមាជិករថយន្តOff Road វាក៏ជាការជួយរំលេចនូវសកម្មភាពកីឡាឡើងភ្នំ ដែលជាការរួមចំណែកមួយនៅក្នុងការផ្សព្វផ្សាយពីតំបន់អេកូទេសចរណ៍ដែលជាសក្តានុពលនៅលើកំពូលភ្នំឱរ៉ាល់។
លោក ព្រុំ រស្មី បន្ថែមទៀតថា ឥឡូវនេះមានសមាជិក២០រូប ដែលបានចុះឈ្មោះ និងតាមក្រោយជាបន្តបន្ទាប់ទៀត ។ ជាមួយគ្នានោះ លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនដែលបានចូលរួមឧបត្ថម្ភធ្វើឲ្យដំណើរកំសាន្តមួយនេះកើតឡើង។


សូមបញ្ជាក់ថា ដំណើរកំសាន្តនៃក្តីស្រលាញ់ឡើងកំពូលភ្នំឱរ៉ាល់ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ ទទួលបានការឧបត្ថម្ភពី លោក ឧកញ៉ា ទៀ វិចិត្រ ៣០០០ដុល្លារ និងបណ្តាក្រុមហ៊ុនមួយចំនួនទៀត ថវិកាទាំងនោះ ត្រូវចំណាយលើអ្នកជួយជញ្ជូនអីវ៉ាន់ និងចំណាយលើការធ្វើស្លាកសញ្ញាបង្ហាញផ្លូវ ដោយត្រូវដាំជាបង្គោលបង្ហាញទិសចំណាំ ចាប់ពីជើងភ្នំដល់កំពូលភ្នំឱរ៉ាល់៕ អត្ថបទ ជាវ​ ចន្ធូ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner