ចិនជំរុញឱ្យគ្រប់ភាគីនានា ចៀសវាងការបង្កវិបត្តិអ៊ុយក្រែន បន្ថែមទៀត

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីន កាលពីថ្ងៃចន្ទបានថ្លែងថា ប្រទេសរបស់ លោក បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់មានហេតុផល និងជៀសវាងពីភាពតានតឹងដែលផ្ទុះឡើង និងធ្វើឱ្យវិបត្តិ អ៊ុយក្រែនកាន់តែក្តៅគគុកបន្ថែមទៀត។

លោក វ៉ាង បានធ្វើការកត់សម្គាល់បែបនេះ ខណៈបានបញ្ជាក់ ឡើងវិញនូវគោលជំហររបស់ប្រទេសចិនចំពោះបញ្ហាអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា ភាគីពាក់ព័ន្ធទាំងអស់គួរតែជំរុញឱ្យ មាន ដំណោះស្រាយដ៏ទូលំទូលាយនៃវិបត្តិនេះ តាមរយៈការសន្ទនា និងការចរចា។

លោកបានបន្ថែមថា ស្ថានទូតចិនប្រចាំនៅប្រទេសអ៊ុយក្រែន នៅតែបើកដំណើរការជាធម្មតា ដើម្បីផ្តល់សេវាដល់ពលរដ្ឋ របស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានសង្កត់ធ្ងន់ថា ស្ថានទូតចិននៅអ៊ុយក្រែន នឹងផ្តល់ការពារសម្រាប់ពលរដ្ឋចិន និងក្រើនរំលឹកដល់ពួកគេជានិច្ចឱ្យតាមដានស្ថានការណ៍ ក្នុងតំបន់ឱ្យបានដិតដល់បំផុត៕ ប្រភព៖ CGTN ប្រែសម្រួលដោយៈ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner