វាលស្មៅនៅមុខប្រាសាទអង្គរវត្តមានសោភ័ណភាពបៃតងខួបប្រាំងខួបវស្សា

វាលស្មៅនៅបរិវេណខាងមុខប្រាសាទអង្គរ បានចាប់ផ្តើមផ្លាស់ប្ដូរដែលពីមុនមានពណ៌ក្រហមមកជាពណ៌ខៀវវិញ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា បានរៀបចំកែលម្អ និងដាំស្មៅបន្ថែមឡើងវិញ ក្នុងន័យលើកសោភ័ណភាពបរិស្ថានក្នុងរមណីយដ្ឋានអង្គរ។ ការងាររៀបចំបរិស្ថាននេះ ត្រូវបានរៀបចំជាបន្តបន្ទាប់ដែលធ្វើឱ្យវាលស្មៅ ក៏ដូចជាបរិស្ថានជុំវិញប្រាសាទមានភាពស្រស់បំព្រង ខៀវស្រងាត់ ទាក់ទាញអារម្មណ៍ទេសចរដែលមកទស្សនាប្រាង្គប្រាសាទដ៏អច្ឆរិយៈរបស់កម្ពុជា៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner