អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោង បានវាយតម្លៃថា សិទ្ធផលអត្តពលិក ដែលចូលរួមប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ មានការកើនឡើងគួរអោយកត់សំគាល់

សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ចប់ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិតីភាព លោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការរង និងជានាយសេនាធិការ នៃបញ្ជាការដ្ឋានមូលដ្ឋានសមុទ្រ, លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡា , និងលោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ នៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅឆ្នេររាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ បានអោយដឹងថា ការប្រកួតកីឡាទូកក្តោងជើងឯកថ្នាក់ជាតិនេះ មានកីឡាករ កីឡាការិនីចូលរួមសរុប ២៣រូប និងកីឡាការិនីចំនួន ០១រូប មកពីក្លឹបចំនួន៣ គឺក្លឹបកីឡាទូកក្តោង ខេត្តកែប ,ក្លឹបកីឡាទូកក្តោង សុខា និងក្លឹបកីឡាទូកក្តោង តារាសាគរ ។ ប្រកួតលើ៤វិញ្ញាសា ១. វិញ្ញាសា Windsurfing RS: One មានកីឡាករ ៦រូប ចូលរួមប្រកួត , ២.វិញ្ញាសា Windsurfing Teacnh 293 មានកីឡាករ ៦រូប ចូលរួមប្រកួត ,៣.វិញ្ញាសា Laser Boat មានកីឡាករ ៦រូប ចូលរួមប្រកួត និង៤.វិញ្ញាសា Byte Boat Open មានកីឡាករ ៦ រូប ចូលរួមប្រកួត ។

ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃ លោក សោម សុទ្ធរិទ្ធិពង្ស បានវាយតម្លៃថា សិទ្ធផលអត្តពលិក ដែលចូលរួមប្រកួតជើងឯកថ្នាក់ជាតិ មានការកើនឡើងគួរអោយកត់សំគាល់ បន្ទាប់ពីការហ្វឹកហាត់កន្លងមក ។ លោកអគ្គលេខាធិការ បន្តថា ការទទួលបានលទ្ធផលល្អនេះ គឺមានការគាំទ្រយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្លឹបទាំង៣ ទាំងស្មារតី សម្ភារ និងបានជម្រុញការហ្វឹកហាត់ រហូតទទួលបានធនធានកីឡាករ កីឡាការិនីប្រកបដោយសក្តានុពល សម្រាប់សហព័ន្ធកីឡាទូកក្តោងយកទៅបំប៉នបន្ថែម ត្រៀមការប្រកួតកម្រិតជាតិ និងអន្តរជាតិនានា ជាពិសេសស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា ។

ជាលទ្ធផល វិញ្ញាសា Windsurfing RS:One ចំណាត់ថ្នាក់លេខ១ កីឡាករ ប៉ាល់ សិលា , លេខ២ កីឡាករ សែម ប្រុសពៅ និងលេខ៣ កីឡាករ ហេន សុភី ។ វិញ្ញាសា Windsurfing Techno 293 – ចំណាត់ថ្នាក់លេខ១ កីឡាករ កែវ ភារុណ ,លេខ២ កីឡាករ កែវ ភានុន និងលេខ៣ កីឡាករ សុខ គុយសៀន ។ វិញ្ញាសា Laser Byte ចំណាត់ថ្នាក់លេខ១ កីឡាករ ស៊ុន ចាន់ឌឿន ,លេខ២ កីឡាករ ញ៉ូវ ចាន់ និងលេខ៣ កីឡាករ ឡុច ដារ៉ុង ។ វិញ្ញាសា Byte Boat ចំណាត់ថ្នាក់លេខ១ កីឡាករ ស៉ីន សំណាង ,លេខ២ កីឡាករ មាច ឫទ្ធីវង្ស និងលេខ៣ កីឡាករ ស៊ុ សរ៉ា ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner