អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៖ ក្នុងឆ្នាំ២០២១ កម្ពុជារកចំណូលពន្ធពីការនាំចូលយានយន្ត និងគ្រឿងចក្របានជិត ១ពាន់លានដុល្លារ

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២១ កន្លងទៅនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធ បានពីការនាំចូលយានយន្ត និងគ្រឿងចក្រមានចំនួន ៣,៩៩៨.៨ប៊ីលានរៀល ស្មើនឹងប្រមាណ ៩៧៥លានដុល្លារ ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ ចំណូលពន្ធបានពីការនាំចូលយានយន្ត និងគ្រឿងចក្រនេះ ស្មើនឹង ៤៣% នៃចំណូលសរុប ដែលប្រមូលបាននៅឆ្នាំ២០២១ ។ ការនាំចូលយានយន្ត ជាប្រភពចំណូលពន្ធដ៏សំខាន់សម្រាប់ថវិកាជាតិ ដោយមើលឃើញពីសារសំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្តការប្រមូលពន្ធនាំចូលលើយានយន្តជ្រកក្រោមស្លាកលេខផ្សេងៗដែលគ្មានពន្ធ និងអាករនាំចូល ដើម្បីបញ្ចប់នូវសកម្មភាពរត់ពន្ធយានយន្តចូលមកកម្ពុជាទៀត។

គួរកត់សម្គាល់ថា គិតចាប់ពីខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ បានអនុញ្ញាតឱ្យរថយន្តអត់ពន្ធចង្កូតឆ្វេង និងរថយន្តចង្កូតស្តាំ (កែចង្កួតរួចបង់ពន្ធ) អាចចូលបង់ពន្ធបាន ជាមួយ អត្រាអនុគ្រោះ ១០ភាគរយ។ ក្នុងរយៈពេលអនុគ្រោះនេះ មានរថយន្តជាង ៥ពាន់គ្រឿងបានចូលមកបង់ពន្ធ ទទួលបានទឹកប្រាក់ពន្ធជិត ៥០លានដុល្លារ។ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ រថយន្តគ្មានពន្ធនឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំ ក្រោយបង្ក្រាបបានត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល ៕ ដោយ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner