យោធាមីយ៉ាន់ម៉ាអះអាងថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះទេ

យ៉ាងហ្គូន ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅថ្ងៃចន្ទបញ្ជាក់ថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះទេ បន្ទាប់ពីប្លុកអាស៊ានបានដកអ្នកការទូតជាន់ខ្ពស់របស់ខ្លួន ជុំវិញការខ្វះខាតវឌ្ឍនភាពក្នុងការលុបបំបាត់អំពើហិង្សាក្រោយរដ្ឋប្រហារ។

ក្រសួងការបរទេសយោធាមីយ៉ាន់ម៉ាបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទម្សិលមិញថា សេចក្តីសម្រេចក្នុងការលុបចោលអ្នកការទូត ដែលតែងតាំងឡើងដោយរបបយោធាលោក Wunna Maung Lwin ចេញពីការប្រជុំក្នុងប្រទេសកម្ពុជា វាជារឿងគួរឱ្យសោកស្តាយ។ បើតាមក្រសួងការបរទេសយោធាមីយ៉ាន់ម៉ា យោងទៅតាមស្ថានការណ៍របៀបនេះ មីយ៉ាន់ម៉ាមិនអាចនឹងចូលរួម ឬក៏បញ្ជូនតំណាងដែលមិនមែនជាអ្នកនយោបាយទៅចូលរួម ដែលជារឿងមិនអាចជៀសវាងបាននោះទេ។

គិតមកទល់ពេលនេះ មីយ៉ាន់ម៉ាកំពុងតែកើនឡើងនូវភាពឯកោនៅលើឆាកអន្តរជាតិ ខណៈដែលអំពើហឹង្សានៅតែបន្តជាមួយក្រុមប្រឆាំងនឹងរបបដឹកនាំយោធា ដែលបានប៉ះទង្គិចគ្នាជាប្រចាំ ហើយធនាគារពិភពលោក (WB) បានព្រមានថា សេដ្ឋកិច្ចមីយ៉ាន់ម៉ាទំនងជាមានការប៉ះពាល់ជិត ៥ដង បើធៀបទៅនឹងឆ្នាំមុន ៕ ប្រភព៖ CNA ដោយ ៖ ឈឹមទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner