ការងារជំរឿនសេដ្ឋកិច្ច ជាកិច្ចការមួយមានវិសាលភាពធំធេង ដែលចាំបាច់ត្រូវការមន្រ្តី ដែលមានឆន្ទ:ក្នុងការចុះសម្ភាសន៍នៅក្នុង កំលុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំក្រសួងផែនការ និងជាប្រធានគណៈកម្មការបច្ចេកទេសជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ បានថ្លែងថា ការងារជំរឿនសេដ្ឋកិច្ច ជាកិច្ចការមួយមានវិសាលភាពធំធេង ដែលចាំបាច់ត្រូវការមន្រ្តី ដែលមានឆន្ទ:ក្នុងការចុះសម្ភាសន៍នៅក្នុងកំលុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ ។

លោកបានថ្លែងដូចនេះនៅក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការប្រមូលទិន្នន័យជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ សម្រាប់មន្រ្តីប្រចាំតបន់ មន្រ្តីជំនួយការតំបន់និងមន្រ្តីត្រួតពិនិត្យការសំភាសន៍ត្រូវបានចាប់ដំណើរការបើកវគ្គបណ្តុះបណ្តាលនៅព្រឹកថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២២ នៅទីស្តីក្រសួងផែនការ ។

លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់បំផុត ដែលមានមន្រ្តីប្រចាំតំបន់ មន្រ្តីជំនួយការ និងមន្រ្តីត្រួតពិនិត្យការសម្ភាសន៍ចូលរួមប្រមាណជា២៥០នាក់។ វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើវិធីសាស្រ្តនៃការសម្ភាសសម្រួលទិន្នន័យ អង្គភាពសេដ្ឋកិច្ចគ្រប់ប្រភេទ គ្រប់ទំហំខ្នាតអាជីកម្មទាំងអស់ ដើម្បីបន្តធ្វើការបង្ហាត់បង្រៀនដល់មន្រ្តីសម្ភាសន៍ និងមន្រ្តីត្រួតពិនិត្យការសម្ភាសន៍ មានសរុបប្រមាណជិត៦០០០នាក់សម្រាប់រាជធានី-ខេត្តទាំង២៥ ដែលបានគ្រោងធ្វើនៅថ្ងៃទី២២ ដល់ថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២២ ហើយនិងត្រូវចុះប្រតិបត្តិការជំរឿនអង្គភាពសេដ្ឋកិច្ចទាំងអស់ នៅតាមគោលដៅទីតាំងមូលដ្ឋាននៃរាជធានី ខេតទាំង២៥ ឲ្យទទូលបានជោគជោគជ័យ ។

ឯកឧត្តម រិន វីរៈ ក្នុងនាមតំណាងឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីតំបន់ មន្រ្តីជំនួយ ការតំបន់ និងមន្រ្តីត្រួតពិនិត្យការសម្ភាសន៍ គឺមានសារៈសំខានបំផុតនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជា ដែលត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យចម្បង ដែលមានការកើនឡើងជាលំដាប់ របស់ក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិនានាសម្រាប់ធាតុចូលដ៏សំខាន់ ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ សុខុមាលភាពរបស់
ប្រជាជនកម្ពុជា ជាពិសេស សូចនាករសំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើសេដ្ឋកិច្ចឌីជីថល និងគោលនយោបាយសំខានៗដ៍ទៃទៀត ។

ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថាការងារជំរឿនសេដ្ឋកិច្ចនេះ គឺជាកិច្ចការដ៍លំបាកមួយ មានវិសាលភាពធំធេង ដែលចាំបាច់ត្រូវការមន្រ្តីប្រចាំតំបន់ មន្រ្តីជំនួយការតំបន់ មន្រ្តីត្រួតពិត្យ និងមន្រ្តីសម្ភាសន៍ដែលមានឆន្ទះក្នុងការប្រតិបត្តិការចុះសម្ភាសន៍ជំរឿនសេដ្ឋកិច្ចនៅក្នុងកំលុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមមួយ ដែលត្រូវខិតខំប្រឹងប្រែងពុះពារប្រយ័ត្នប្រយ៉ែងបំផុត ដើម្បីអនុវត្តការងារឲ្យបានជោគជ័យប្រកបដោយគុណភាព និងប្រសិទ្ធភាព និងទាន់ពេលវេលា។

ឯកឧត្តមសង្ឃឹមថា តាមកម្មវិធីបណ្តុះបណ្តាលនេះ មន្រ្តីបណ្តុះបណ្តាលរបស់យើង និងខិតខំរៀនសូត្រ និងពិភាក្សាគ្នាយ៉ាងសកម្ម ជាមួយក្រុមគ្រូបង្គោលស្នូលបច្ចេកទេស របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដែលធ្លាប់មានបទពិសោធន័ជាច្រើនឆ្នាំក្នុងការជំរឿន អង្កេត ហើយក៍ធ្លាប់ទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ពីជំនាញការអន្តរជាតិ និងអង្គការផ្សេងៗផងដែរ ៕ ដោយ:រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner