ដើម្បីអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសាធារណៈឱ្យមានប្រសិទ្ធិភាពស្របតាមបែបបទនីតិវិធី និងវិធានទាំងឡាយដែលកំណត់ដោយច្បាប់ គឺចាំបាច់ត្រូវតែមានវិន័យក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដោយភាពម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត

បាត់ដំបង ៖ លោក អ៊ុយ សុធាវី អភិបាលរងខេត្ត និងជា តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ដើម្បីអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសាធារណៈឱ្យមានប្រសិទ្ធិភាពស្របតាមបែបបទនីតិវិធី និងវិធានទាំងឡាយដែលកំណត់ដោយច្បាប់ គឺចាំបាច់ត្រូវតែមានវិន័យក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដោយភាពម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត ។

លោក អ៊ុយ សុធាវី បានថ្លែងបែបនេះ ក្នុងពិធី បើកកិច្ចប្រជុំផ្សព្វផ្សាយ និងដើម្បីអនុ
វត្តច្បាប់ស្តីពីហិរញ្ញវត្ថុសាធារណៈ ឱ្យមានប្រសិទ្ធិភាព ស្របតាមបែបបទនីតិវិធី និង វិធានទាំងឡាយដែលកំណត់ដោយច្បាប់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដែលរៀបចំឡើងដោយ រដ្ឋបាលខេត្តបាត់ដំបង ។

  ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធសំខាន់ៗ មកពីបណ្តាស្រុក-ក្រុងទាំង១៤ និង មកពីបណ្តាមន្ទីរនានាជុំវិញខេត្ត បានផ្តោតលើគោលបំណងសំខាន់ៗ តាមរយៈបទបង្ហាញរបស់មន្ត្រីជំនាញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមាន អំពីការធ្វើប្រតិភូកម្មថវិកា និង អាណាប័កផ្ទេរសិទ្ធិ ,អំពីប្រភពចំណូល ,អំពីការចំណាយ ,ការចំណាយនូវថវិកាតាមកម្មវិធី ,ការរៀបចំនូវរបាយការណ៍ចំណូល-ចំណាយ និងអំពីតារាងឧបសម្ព័ន្ធជាដើម ។ 

  លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់

ដំបង ក៏បានថ្លែងបញ្ជាក់ជូនដល់ សមាជិក សមាជិកា ដែលបានចូលរួមនូវក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះបន្ថែមថា ចំពោះការអនុវត្តចំណាយ ត្រូវតែគោរពតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ច្បាប់ ស្តីពីរបបហិរញ្ញវត្ថុ ច្បាប់លទ្ធកម្មសាធារណៈ ដោយធ្វើយ៉ាងណាការអនុវត្តចំណាយត្រូវតែមានប្រសិទ្ធភាព ទិសដៅ អាទិភាពពិតប្រាកដ មានភាពសន្សំសំចៃខ្ពស់ និងស្ថិតក្នុងរង្វង់ នៃលទ្ធភាពដែលថវិកាមាន ទើបដំណើរការគ្រប់គ្រងហិរញ្ញវត្ថុមានប្រសិទ្ធភាព និង ប្រសិទ្ធផល បានល្អប្រសើរ ហើយទទួលបានសមិទ្ធផលសង្គមជាក់ស្ដែងជូន ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវខិតខំសម្រេចឲ្យបាននូវការបើកប្រាក់បៀវត្តជូនមន្ត្រីរាជការទាន់ពេលវេលារៀងរាល់ពីរសប្ដាហ៍ម្តងក្នុងខែនីមួយៗ ៕ ដោយ ៖ អ៊ុក សំអាន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner