លោក ហែម ដារិទ្ធ ៖ បណ្ណកម្មសិទ្ធសម្គាល់ម្ចាស់អចលនវត្ថុ មានសារៈសំខាន់ណាស់ ព្រោះបញ្ជាក់ថាបងប្អូនប្រជាពលរដ្ធ ជាម្ចាស់កម្មសិទ្ធដោយស្របច្បាប់

ភ្នំពេញ ៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានគូសបញ្ជាក់ថា បណ្ណកម្មសិទ្ធសម្គាល់ម្ចាស់អចលនវត្ថុ មានសារៈសំខាន់ណាស់ ព្រោះបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់កម្មសិទ្ធដោយស្របច្បាប់ ។ នេះជាការលើកឡើងក្នុងឱកាសអញ្ជើញចែកប័ណ្ណកម្មសិទ្ធិ ដល់ប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ។

លោក ប្លុង សីហៈ ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ ពោធិ៍សែនជ័យ បានឱ្យដឹងថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានសំរេចអោយធ្វើការបំបែកក្បាលដី និងចែកវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានចំនួន ២៥៨បណ្ណ ។

លោក ហែម ដារិទ្ធ បានបន្ថែមថា ពេលទទួលបានបណ្ណកម្មសិទ្ធសម្គាល់ម្ចាស់អចលនវត្ថុ សូមបងប្អូនប្រជាពលរដ្ធរក្សាទុកដាក់ឱ្យបានត្រឹមត្រូវ ព្រោះបណ្ណនេះមានប្រយោជន៍ណាស់នៅពេលដែលបងប្អូនត្រូវការទិញ-លក់ និងត្រូវការចាំបាច់នៅពេលណាមួយ ហើយនេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីកាត់បន្ថយភាពក្រីក្រតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ។

លោកអភិបាលខណ្ឌក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ធ សូមកុំមានការធ្វេសប្រហែសឱ្យសោះចំពោះជម្ងឺកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុង ដែលកំពុងឆ្លងចូលក្នុងសហគមន៍នាពេលបច្ចុប្បន្ន និងមិនត្រូវភ្លេចវិធានការក្រសួងសុខាភិបាល ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នា និងគ្រប់ដូស ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner