អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលដំបូលទ បង្ហូរទឹកខាងត្បូងប្រាសាទនាគព័ន្ធហើយ!

ខេត្តសៀមរាប៖ ការងារជួសជុលដំបូលទ បង្ហូរទឹកខាងត្បូងប្រាសាទនាគព័ន្ធ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ ពេលនេះ ត្រូវបានបញ្ចប់រួចរាល់ ១០០ភាគរយហើយ។

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ការជួសជុលនេះ បានចាប់ដំណើរការពីដើមខែតុលា ឆ្នាំ២០២១ ដោយផ្ដោតលើការពង្រឹងគ្រឹះ និងពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធដទៃទៀត រួមមាន ជណ្ដើរស្រះខាងត្បូង កម្រាលថ្មខាងលើសងខាង ព្រមទាំងរៀបផ្គុំដំបូលឡើងវិញ ៕

ដោយ៖ អួន ស្រីរុំ

អួន ស្រីរុំ
អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។
ads banner
ads banner
ads banner