អាជ្ញាធរខេត្តកោះកុង ជម្រុញឲ្យមូលដ្ឋានអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ប្រភេទអូមីក្រុង

ខេត្តកោះកុង ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងស្តីពី ការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ១៩ ប្រភេទអូមីក្រុង នៅតាមមូលដ្ឋានអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន) ឱ្យបានហ្មត់ចត់។

រដ្ឋបាលខេត្តកោះកុង ក៏បានធ្វើការណែនាំដល់លោកអភិបាលក្រុង ស្រុក និងលោកប្រធានមន្ទីរ ត្រូវបន្តរៀបចំយន្តការត្រួតពិនិត្យ និងតាមដានការអនុវត្តវិធានការ «៣ការពារ ៣កុំ» និងត្រូវពង្រឹងការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន បានហ្មត់ចត់ ពិសេសលក្ខខណ្ឌតម្រូវចាំបាច់មួយចំនួនដូចខាងក្រោម ៖

  • បុគ្គលិកទាំងអស់ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្នា និងគ្រប់ដូសតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ និងលាងសម្អាតដៃជាប្រចាំ
  • ត្រួតពិនិត្យបចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងចុះឈ្មោះក្នុងប្រព័ន្ធ QR CODE និងត្រូវ វាស់កម្ដៅ បាញ់អាល់កុល មុនអនុញ្ញាតឱ្យចូលក្នុងបរិវេណអាជីវកម្ម
  • ត្រូវរក្សាគម្លាតសុវត្ថិភាព ដោយត្រូវកំណត់ចំនួនភ្ញៀវឱ្យសមាមាត្រទៅនឹងទំហំទីតាំងអាជីវកម្ម ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល, ឌីស្កូតែក និងបៀរហ្គាឌិន មិនឱ្យលើសចំនួនផ្ទុកជាអតិបរមា នៅតាមទីតាំងអាជីវកម្មនីមួយៗ ដោយរក្សាគម្លាតសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវណែនាំដល់ម្ចាស់អាជីវកម្មឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក(Carrying Capacity) តាមរយៈគេហទំព័រ www.camccms.org ៕
    ដោយ៖ អួន ស្រីរុំ
អួន ស្រីរុំ
អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។
ads banner
ads banner
ads banner