សិក្ខាកាម៥០នាក់ មកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងនាយកដ្ឋាន ក្រោមចំណុះអគ្គនាយដ្ឋានកីឡា ទទួលបានការចែករំលែកចំណេះដឹងពីអង្គការបេះដូងមាស

អង្គការបេះដូងមាស បានការចែករំលែកចំណេះដឹង ដល់មន្រ្តីជាសិក្ខាកាម៥០នាក់ មកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងនាយកដ្ឋានក្រោមចំណុះអគ្គនាយដ្ឋានកីឡា ដើម្បីជម្រុញឲ្យការបង្រៀនរបស់គ្រូៗប្រកបដោយគុណភាពជូនដល់គរុនិស្សិតកម្រិតបរិញ្ញាបត្រ រយៈពេល៣ថ្ងៃតាមប្រព័ន្ធហ្សូម ។


លោក កែវ សុចិត្រា អនុប្រធានគម្រោង និងជាអ្នកដឹកនាំបុគ្គលិក នៃអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បានគូបញ្ជាក់ថា សិក្ខាលារយៈពេលថ្ងៃ បង្រៀនលើ៣ចំណុចធំៗ គឺទី១.ពិនិត្យឡើងវិញជាមួយប្រព័ន្ធដាក់ពិន្ទុតាមប្រព័ន្ធ GPA ដើម្បីត្រៀមរៀបចំផែនការ ក្នុងការចុះកម្មសិក្សាគរុកោសល្យរបស់គរុនិស្សិត នៅវិទ្យាស្ថានអប់រំកាយ និងកីឡា ឲ្យស្របតាមប្រព័ន្ធផ្តល់ពិន្ទុ និងនិទ្ទេស GPA ទី២.ពិនិត្យ និងវែកញែកអំពីភាពខុសគ្នា និងភាពពាក់ព័ន្ធគ្នារវាងថ្នាក់ប្រភេទទ្រឹស្តី និងថ្នាក់ប្រភេទអនុវត្ត និងទី៣. ការបញ្ជាក់ឡើងវិញស្តីអំពីខ្លឹមសារ ស្ថិតនៅក្នុងមធ្យមសិក្សាទុត្តិយភូមិ ដើម្បីយកខ្លឹមសារទាំងនោះ មកបញ្ចូល ក្នុងការអប់រំសម្រាប់គ្រូៗបង្រៀនគរុស្សិត នៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។


លោក ជី សុភាព នាយករង នៃមជ្ឈមណ្ឌលបណ្តុះបណ្តាល នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានមានប្រសាសន៍ថា ការចែករំលែករបស់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស លើ៣ចំណុចធំៗនេះ សិក្ខាកាមទទួលបានបំនិនចំណេះដឹងច្រើន យកទៅអនុវត្ត ក្នុងការបង្រៀនដល់គរុនិស្សិតប្រកបដោយគុណភាព ។


គួរបញ្ជាក់ថា សិក្ខាសាលារយៈពេល៣ថ្ងៃ មានសិក្ខាកាមចូលរួមចំនួន៥០នាក់ មកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងនាយកដ្ឋានក្រោមចំណុះរបស់អគ្គនាយកដ្ឋានកីឡា ដែលគ្រូឧទ្ទេសទាំង សុទ្ធសឹងជាគ្រូមានតួនាទីបង្រៀនដល់គរុនិស្សិត ក្នុងវិទ្យាស្ថានជាតិអប់កាយ និងកីឡា និងមានការចូលរួមពីថ្នាក់អគ្គនាយកដ្ឋានកីឡា ថ្នាក់ដឹកនាំទីប្រឹក្សាក្រសួងអប់រំ និងថ្នាក់ដឹកនាំតំណាងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសផងដែរ ៕ ជាវ ចន្ធូ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner