Phumi Knhom Ep10: សិប្បកម្មស៊ូកប្បាស

ដោយមានសាច់ឈាមជាកូនអ្នកតម្បាញក្រម៉ាសូត្រ និង ហូល ក្នុងស្រុក ព្រៃ កប្បាស ខេត្តតាកែវ ស្ថាបនិក ឃុយ ចាន់ស៊ូ បានចាប់ផ្តើមបង្កើតសិប្បកម្មកែច្នៃផលិតផលតម្បាញមួយ ដើម្បីបន្ត ដង្ហើម ការងារតម្បាញប្រចាំសហគមន៍។

ដោយមានក្តីសុបិន្តចង់ផលិតវត្ថុធាតុដើមក្នុងស្រុក ឃុយ ចាន់ស៊ូបានចាប់ផ្តើម ដាំដើមកប្បាស ដើម្បីផលិតជាអំបោះ ក្នុងការយកទៅកែច្នៃបន្តជាក្រម៉ា ឬ កំណាត់សំពត់នានា។

សិប្បកម្ម ស៊ូកប្បាស បានបង្កើតឡើងក្នុងដើមឆ្នាំ២០២១ ក្រោយពីបានផ្តូរឈ្មោះពី កីតម្បាញកម្ពុជា ដែលមានតាំងពីឆ្នាំ២០១៧មក ក្នុងគោលបំណង គាំទ្រ និង បង្កើតវត្ថុធាតុដើមក្នុងស្រុក ផ្តល់ការងារ ដល់ប្រជាជនតំប្បាញក្នុងសហគមន៍ ក៏ដូចជា ថែរក្សារ ទំនៀមទំលាប់រវៃ និង តម្បាញរបស់អ្នកស្រុក ព្រៃកប្បាសមិនអោយបាត់បង់។

ជាងនេះទៅទៀត សហគ្រិនរូបនេះ មានបំណងជួយកាត់បន្ថយការប្រើប្រាស់ម៉ាស់ប្រើម្តងបោះចោល ដោយព្យាយាម អោយប្រជាជនងាកមកប្រើម៉ាស់អំបោះវិញ ព្រោះវាចំណេញទាំងថវិការ កាត់បន្ថយ ការប៉ះពាល់ដល់បរិស្ថាន និង ជួយគាំទ្រផលិតផលក្នុងស្រុក។

សហគ្រិន ឃុយ ចាន់ស៊ូ មានបំណង ពង្រីក និង ពង្រឹងសហគមន៍តម្បាញ អោយមានចលនា ការងារក្នុងស្រុក ជាពិសេសការងារប្រចាំតំបន់អោយមានភាពប្រសើរឡើង ដោយប្រើចំណេះ ជំនាញ ដែលបានរៀនចប់ពីសកលវិទ្យាល័យ​ ក្នុងការរកទីផ្សារអោយ ផលិតផលតំម្បាញ។ ហើយសង្ឃឹមថា អ្នកស្រុកខ្លួន នឹងត្រឡប់មកផ្ទះធ្វើការងារនៅផ្ទះជាអ្នកតម្បាញ ជាជាងចំណាកស្រុក ទៅក្រៅប្រទេស ឬ ធ្វើការរោងចក្រ។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner