អតីតយុទ្ធជនអញ្ជើញមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី ៤ជាង ៣ពាន់នាក់នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

កំពង់ធំ ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញជាធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ចំនួន ៣,១១០ នាក់ នៅគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់ បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។

ឧត្តមសេនីយ៍ត្រី ង៉ាង ស ប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានរាយការណ៍អំពីផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី ៤ ប្រភេទPfizer ជូនដល់អតីយុទ្ធជននៅតាមបណ្ដា ក្រុង.ស្រុកទាំង ៩ ដែលត្រូវគណៈកម្មាធិការសមាគមអតីតយុទ្ធជន តាមក្រុង.ស្រុកនីមួយៗដឹកជូនមកចាក់វ៉ាក់សាំង និងដឹកជញ្ជូនបងប្អូនវិលត្រឡប់ទៅកាន់លំនៅវិញ តាមកម្មវិធី និងផែនការដែលបានគ្រោងទុក ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់ថា នេះជាថ្ងៃទី៣ បានដំណើរការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជន និងគ្រួសារកងទ័ពចំនួនជាងមួយពាន់នាក់ហើយ និងបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្ដល់ វ៉ាក់សាំងជាអទិភាពសម្រាប់ចាក់ជូនដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស ក្នុងនោះមានអតីត យុទ្ធជននៅខេត្តកំពង់ធំផងដែរ ដើម្បីសង្គ្រោះជីវិតអតីតយុទ្ធជនយើង ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា កុំឲ្យទទួលមរណភាពដោយសារការឆ្លងជំងឺ covid-19 ត្រូវអនុវត្តវិធានការ ៣ការពារនិង ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner