Phumi Knhom Ep11: ផលិតអាហាររុក្ខជាតិដើម្បីសុខភាព

«អ្វីគ្រប់យ៉ាង គឺមានបញ្ហាទាំងអស់។ ដើម្បីឱ្យការងារមួយអោយសម្រេចគោលដៅ ត្រូវហ៊ានបំបែកថ្ម មិនត្រូវបោះបង់ ហើយឆ្ពោះសំដៅទៅកាន់គោលដៅដែលយើងចង់ធ្វើ។ » នេះជាការលើកឡើងរបស់អ្នកស្រី ខន សុខចាន់ ម្ចាស់សិប្បកម្ម Golden Egg- ពងមាស។

ដោយសម្លឹងឃើញថាប្រជាកសិករមួយភាគធំពិបាកក្នុងការលក់ទិន្នផលដែលខ្លួនផលិតបាន សហគ្រិន ខន សុខចាន់ បានត្រឡប់មកមាតុភូមិវិញ ដើម្បីយករូបមន្តផលិតអាហាររុក្ខជាតិដែលខ្លួន បានរៀនសូត្រពីប្រទេសម៉ាឡេស៊ី មកច្នៃឱ្យចេញជាផលិតផលក្នុងស្រុកដែលជួយដល់សុខភាពប្រជាជន បង្កើតការងារ និង ពង្រីកទំហំទីផ្សារជូនប្រជាកសិករ។

ម្ចាស់សិប្បកម្ម Golden Egg-ពងមាសបានចាប់ផ្តើមផលិតអាហាររុក្ខជាតិក្នុងឆ្នាំ ២០១៧ ហើយសិប្បម្ម នេះត្រូវបានចុះបញ្ជីក្នុងឆ្នាំ ២០១៨ បន្ទាប់ពីទទួលបានការគាំទ្រជាច្រើនចំពោះ ផលិតផលរបស់គាត់។ សហគ្រិន ខន សុខចាន់ បានចាប់ផ្តើមធ្វើការលើសិប្បកម្មនេះតែម្នាក់ ឯងក្នុងដើមឆ្នាំ២០១៧ ហើយដំបូង ឡើយអ្នកស្រីមិនទទួលបានការគាំទ្រ និងជឿជាក់ទៅលើអ្វីផលិតផលរបស់គាត់ឡើយ។ ប៉ុន្តែ អ្នកស្រីមិនទម្លាក់ដៃពីការធ្វើការទៅរកក្តីសុបិនរបស់ខ្លួនឡើយ ដោយសារអ្នកស្រីមានជំនឿចិត្តពីបទពិសោធន៍ ដែលអ្នកស្រីធ្លាប់ទទួលបានការសសើរពីសំណាកមនុស្សចាស់ៗក្នុងផ្ទះដែលអ្នកស្រីធ្លាប់មើលថែនៅក្នុង ប្រទេសម៉ាឡេស៊ី។ អ្នកនាងបានពិសោធ និងឃើញដោយផ្ទាល់ភ្នែកពីប្រសិទ្ធភាពរបស់អាហារ រុក្ខជាតិ នេះសម្រាប់សុខភាព។

បើទោះជាបែបនេះក្តី បរិបថនៃរបៀបរស់នៅខុសគ្នាៗរបស់ប្រជាជនក្នុងប្រទេសទាំងពីរ ធ្វើឱ្យអ្នកស្រី ឈ្វេងយល់ថា ប្រជាជនខ្មែរមិនសូវនិយម រសជាតិដែលអ្នកស្រីធ្លាប់បានធ្វើលក់នៅម៉ាឡេស៊ីនោះទេ។ ដូច្នេះ អ្នកស្រីបានត្រិះរិះស្វែងរកគំនិតថ្មីៗ​ ដើម្បីកែខៃយ៉ាងណាឱ្យប្រជាជនក្នុងស្រុកអាចទទួលទាន និងពេញចិត្តនឹងរសជាតិនៃផលិតផលរបស់ខ្លួន។ នៅចុងឆ្នាំ២០១៧ អ្នកស្រីទទួលបានការគាំទ្រពីអតិថិជនគ្រប់ច្រកល្ហក ដោយសារការកែតម្រូវរសជាតិ និងគុណភាពរបស់ផលិតផល។

ហើយជោគជ័យមួយទៀតដែលអ្នកស្រីបានរំពឹងទុកគឺថា ប្រជាជនខ្មែរ បានងាកទៅផ្តល់តម្លៃដល់ប្រភេទអាហាររុក្ខជាតិ ដែលផ្សំចេញពីផលិតផលធម្មជាតិសុទ្ធសាធ ដូចជា៖ ខ្ញី រមៀត ក្រូចឆ្មារ ខ្ជាយ ទឹកឃ្មុំ ។ល។ ដើម្បីរកវត្ថុធាតុដើមសម្រាប់សង្វាក់ផលិតកម្មនៅក្នុងសិប្បកម្មនេះ អ្នកស្រីបានប្រមូលទិញពីកសិករស្ទើរតែគ្រប់ផ្នែកនៃប្រទេសកម្ពុជា ដូចជា៖ ខេត្តកំពង់ចាម កំពត ពោធិ៍សាត់ បាត់ដំបង ។ល។

ក្តីសុបិនរបស់សហគ្រិនរូបនេះ គឺធ្វើយ៉ាងណាឱ្យគុណភាពអាហាររុក្ខជាតិរបស់ខ្លួន ទទួលបានការគាំទ្រ ក្នុងស្រុកកាន់តែខ្លាំងឡើងៗ ដើម្បីអាចឈានជើងទៅកាន់ទីផ្សារអន្តរជាតិ ក្នុងពេលប្រាំឆ្នាំខាងមុខនេះ។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner