Cambodia2050 Ep35:ការជះឥទ្ធិពល និងផលប៉ះពាល់ពីបញ្ហានៅមីយ៉ាន់ម៉ា មកលើប្រទេសក្នុងតំបន់អាស៊ាននិងសកលលោក

Cambodia 2050
Cambodia 2050
Cambodia2050 Ep35:ការជះឥទ្ធិពល និងផលប៉ះពាល់ពីបញ្ហានៅមីយ៉ាន់ម៉ា មកលើប្រទេសក្នុងតំបន់អាស៊ាននិងសកលលោក
/

សំនួរ៖ នៅក្នុងថ្ងៃនេះយើងមានប្រធានបទមួយ និយាយទាក់ទងទៅនឹងស្ថានភាពបញ្ហានៅមីយ៉ាន់ម៉ា។ យើងឃើញថានៅពេលប៉ន្មានថ្ងៃមុននេះ យើងសង្កេតឃើញថាមានភាពតឹងតែងជាងមុន មានការដុតបំផ្លាញផ្ទះប្រជាជនជាច្រើនក្នុងនោះផងដែរ។ ជាដំបូងខ្ញុំសូមឲ្យ លោក ថុង ដេវីត ជម្រាបជូនបន្តិចទាក់ទិនទៅនឹង ថាតើមានគូភាគីពាក់ព័ន្ធណាខ្លះដែលសំខាន់ៗ នៅក្នុងរឿងចម្រុងចម្រាស់ ជាពិសេសនៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលកំពុងតែក្ដៅកកុកនេះ?

ទាក់ទងជាមួយបញ្ហា និង គូភាគីដែលបច្ចុប្បន្នកំពុងតែមានជម្លោះរាំរៃ វាងរដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ា ជាមួយនិងក្រុមជនជាតិប្រដាប់អាវុធផ្សេងៗ បច្ចុប្បន្ននេះបញ្ហាវាមាន ឬសគល់ទាំងពីមីយ៉ាន់ម៉ាគាត់ទទួលបានឯករាជ្យតាំងពីឆ្នាំ ១៩៤៨ មកម្លេះ។ ខ្ញុំសូមងាកទៅកាន់ ប្រវត្តិសាស្រ្ដបន្តិច ដោយសារតែបញ្ហាទាំងអស់នេះ គឺជាបញ្ហាឬសគល់នៃបញ្ហាការបែងចែកជាតិសាសនៅក្នុងពេលបច្ចុប្បន្ននេះ ទី១គឺអណាចក្រអង់គ្លេស៍ ឬ ចក្រភពអង់គ្លេស៍ដែលគាត់បានចេញពីមីយ៉ាន់ម៉ានោះទៅ គាត់មិនបានដាក់ចេញ ឬ ការបង្កើតរដ្ឋាភិបាលមួយឲ្យមានភាពរឹងមាំ ដឹកនាំដោយក្រុមស៊ីវិលនោះទេ គឺគាត់ដាក់តែក្រុមភាគីណាម្នាក់ដែលគាត់គិតថាមានអំណាច ឬក៏ក្រុមគ្នាគាត់ដែលនៅក្នុងនោះឪពុកលោកស្រី អង់ សានស៊ូជី ជាប់ឆ្នោតជាប្រធានាធិបតីប៉ុន្តែលោកត្រូវបានគេធ្វើឃាតនៅពេលដែលគាត់ឡើងបានត្រឹមតែរយៈពេលប៉ុន្មានថ្ងៃតែប៉ុន្នោះ។ ចំណែកនៅក្នុងពេលបច្ចុប្បន្ននេះ ទាក់ទងទៅនឹងពែលវេលាចាំតាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០២១ មកនេះ។ យើងដឹងហើយថា ប្រទេសមីយ៉ាន់ម៉ាដែលធ្លាប់ទទួលបានឯករាជ្យទទួលបានការបោះឆ្នោតតាមរយៈប្រជាធិប្បតេយ្យអស់រយៈពេលជាង ១២ឆ្នាំមកហើយ ស្រាប់តែពេលនេះវិលត្រលប់មករកភាពដើមវិញគឺ គ្រប់គ្រងដោយរដ្ឋាភិបាលយោធាដែលដឹកនាំដោយ លោក មីង ឱងលាំង។ ចំណែកឯគូបក្សដិបក្សនៅពេលបច្ចុប្បន្ននេះ យើងសង្គេតឃើញថា មានការបង្កើនសកម្មភាពវាយប្រហារក៏ដូចជាធ្វើការគៀបសង្កត់ទៅដលើក្រុមប្រឆាំង និង ក្រុមជាតិសាស្រ្តផ្សេងៗដែលកំពុងតែងើបបាស់បោលទូទាំងប្រទេសប្រឆាំងនឹងរដ្ឋាភិបាលយោធាមួយនេះ។ ចំណែកឯក្រុមចម្រុះជាតិសាសផ្សេងៗ របស់មីយ៉ាន់ម៉ាក៏បានរួមគ្នាបង្កើតរដ្ឋាភិបាល​ឯកភាពជាតិ ដែលឡើងដោយអ្នកជាប់ឆ្នោតតាំងពី ខែវិច្ឆការ ឆ្នាំ២០២០ រួមទាំងលោកស្រី អង់ សានស៊ូជី ផងដែរហើយនឹងអតីតប្រធានាធិបតីមីយ៉ាន់ម៉ា ក៏ប៉ុន្តែក្រុមរដ្ឋាភិបាលឯកភាពជាតិនេះមិនមានការទទួលស្គាល់ ឬក៏សហគមន៍អន្តជាតិណាមួយ បានបង្ហាញជំហរគាំទ្រដល់រដ្ឋាភិបាលឯភាពជាតិនេះទេ អញ្ចឹងហើយបានជារដ្ឋាភិបាលស្រមោលក៏បានព្យាយាម អំពាវនាវឲ្យមានករទទួលស្គាល់អំពីហគមន៍អន្តជាតិក៏ដូចជាអាស៊ានផងដែរ។

សំនួរ៖ ដោយឡែក ទាក់ទងទៅនឹងការទាមទាររបស់របបយោធានៅមីយ៉ាន់ម៉ា ឲ្យមានការទទួលស្គាល់ពីសហគមន៍អាស៊ាន។ តើសម្រាប់លោក ដេវីត ដែលេជាអ្នកស្រាវេជ្រាវផ្ទាល់ទាក់ទងទៅនឹងកិច្ចការបរទេស ក៏ដូចជាបញ្ហានានាផងដែរ ថាតើសហគមន៍អាស៊ានឆ្លើយតបយ៉ាងណា ហើយនឹងទទួលស្គាល់ដូចការរំពឹងទុករបស់រដ្ឋាភិបាលយោធារបស់ភូមាដែរ ឬ ទេ?

ទាក់ទងជាមួយការទទួលស្គាល់របស់សហគមន៍អន្តជាតិក៏ដូចជាអាស៊ាន រដ្ឋាភិបាលស្រមោលភូមានេះ គឺបង្កើតឡើងដោយក្រុមចម្រុះជាតិសាសផ្សេងៗ ដែលកំពុងមាននៅក្នុងប្រទេសមីយ៉ាន់ម៉ានេះ ក៏ប៉ុន្តែដូចយើងបានដឹងស្រាប់ហើយថាអំណាចយោធា និង អំណាចសេដ្ឋកិច្ចក៏ដូចជាអំណាចនយោបាយគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ក្រុមរដ្ឋាភិបាលយោធា ដែលគាត់មានបំណងចង់គ្រប់គ្រងរដ្ឋាភិបាលទាំងមូលនិងមិនចង់ឲ្យមានការដោះលែងលោកស្រី អង់ សានស៊ូជី នោះទេ ដោយនៅក្នុងរយៈពេលថ្មីៗនេះរដ្ឋាភិបាលយោធាបានសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារ រហូតដល់១៥០ឆ្នាំឯណោះ ដោយឡែកទាក់ទងជាមួយរដ្ឋាភិបាលស្រមោលនេះក៏បានបង្កើតក្រុមយោធាផ្ទាល់ខ្លួនផងដែរ ដែលមានឈ្មោះថា អង្គការពារប្រជាជនដែលហៅថា PDF នៅក្នុងការលើកឡើងប្រឆាំងជាមួយនឹងក្រុមកងទ័ពរបស់របបយោធា។ ដូច្នេះ យើងសង្គេតឃើញថា មានការប៉ះទង្គិចគ្នារវាងក្រុមយោធានៃរដ្ឋាភិបាលទាំងពីរ ហើយកត្តាផ្ទៃក្នុងរបស់មីយ៉ានម៉ានេះគឺអាស៊ាន មិនអាចលូកដៃនោះទេគឺមានតែអំពាវនាវឲ្យរដ្ឋាភិបាលយោធាធ្វើយ៉ាងណា បញ្ឈប់ ឬ សមទានទៅដល់រដ្ឋាភិបាលស្រមោលទាំងអស់នោះ ដើម្បីការវាយប្រហារការសម្លាប់មនុស្សដែលបង្កឲ្យមានវិបត្តិជនភាសខ្លួននៅក្នុងតំបន់អាស៊ានផងដែរ។

សំនួរ៖ លោក ដេវីត អាចជម្រាបជូនបានទេថា​ សហគមន៍អាស៊ានគាត់អាចនឹងមានអ្វីធ្វើជាមួយមីយ៉ាន់ម៉ាបន្តទៅទៀត?

ទាក់ទងជាមួយនឹងយន្តការរបស់អាស៊ាន នៅក្នុងបញ្ហាវិបត្តិមីយ៉ាន់ម៉ានេះគឺអាស៊ានក៏បានសម្របសម្រួល និងឯកឆន្ទគ្នាកាលពីខែ មេសាឆ្នាំ ២០២១ នេះទាក់ទងទៅនឹងការដាក់ចេញនៅចំណុចទាំងប្រាំឯកឆន្ទរបស់អាស៊ាន ដែលគោលការស្នូលរបស់ចំណុចឯកឆន្ទទាំងប្រាំនេះ ផ្ដោតសំខាន់ទៅលើទីមួយ គឺការស្នើរ សូមឲ្យរដ្ឋាភិបាលយោធាបញ្ឈប់នូវសកម្មភាពបាញ់សម្លាប់ ឬ ក៏ហិង្សានានានៅក្នុងប្រទេសមីយ៉ាន់ម៉ាទៅកាន់ជាតិសាសន៍ផ្សេងៗនៅក្នុងប្រទេសរបស់ខ្លួន។ ទីពីរ គឺស្នើរឲ្យមានការជួយទទួលយកជំនួយមនុស្សធម៌ពីសហគមន៍អាស៊ាន ក៏ដូចជាសហគមន៍អន្តរជាតិទាំងមូលដើម្បីធានាបាននូវការជួយទៅដល់ជនភៀសខ្លួន ធ្វើយ៉ាងណាកុំឲមានវិបត្តិជនភៀសខ្លួននៅក្នុងតំបន់អាស៊ាននេះ ដែលសព្វថ្ងៃយើងសង្កេតឃើញថាប្រទេសបង់ក្លាដេស ប្រទេសឡាវ ប្រទេសថៃ ក៏ដូចជាប្រទេសឥណ្ឌាដែលមានភូមិផងរបងជាមួយនឹងប្រទេសមីយ៉ាន់ម៉ា កំពុងតែទទួលរងនូវចំនួនជនភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ាកាន់តែច្រើនឡើង ដែលប្រជាជនទាំងអស់នោះ កំពុងតែរត់ផៀសខ្លួនពីរបប ឬ ការវាយប្រហារពីយោធា ក៏ដូចជាបញ្ហាស្បៀងផងដែរ។

សំនួរ៖ ដោយឡែក បើប្រទេសមួយនេះ នៅតែបន្តអូសបន្លាយ ឬក៏មិនស្ដាប់ការអំពាវនាវរបស់សហគមន៍ អឺរ៉ុប ជាពិសេសគឺប្រជាជាតិអាស៊ានទាំងមូល ថាតើវានឹងមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរ ទៅដល់ប្រទេសមីយ៉ាន់ម៉ាខ្លួនឯង ហើយជះឥតពលអ្វីខ្លះ ទៅដល់អាស៊ាននឹងពិភពលោកផងដែរ? នៅក្នុងសំណួរមួយនេះផងដែរ នាងខ្ញុំចង់ភ្ជាប់ជាមួយនឹងកម្ពុជាវិញ។ យើងឃើញថានៅក្នុងឆ្នាំនេះ ជាឆ្នាំមួយដ៏ក្តៅកកុកខណ្ខៈពេលសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងជាប្រធានអាស៊ានតែម្តង ហើយវាចំព្រឹត្តិការមួយដែលមានភាពតានតឹង នឹង ពិបាកក្នុងការដោះស្រាយ។ ថាតើវាជេះឥត្ធិពលអ្វីខ្លះ? ទី១ មីយ៉ាន់ម៉ាខ្លួនឯង ទី២ បន្ដាលប្រទេសនៅក្នុងតំបន់អាស៊ាន នឹងឥទ្ធិពលប្រទេសមួយចំនួនជាពិសេសពិភពលោកទាំងមូល ប៉ុន្តែអ្វីដែលធ្ងន់ជាងគេគឺកម្ពុជាយើងជាប្រធានអាស៊ាន។ ថាតើកត្តាទាំងនេះយ៉ាងមិចដែរ លោកដេវិត?

ទាក់ទងជាមួយនឹងប្រទេសមីយ៉ាន់ម៉ាផ្ទាល់ សព្វថ្ងៃនេះប្រជាជនកំពុងតែរងនូវភាពអត់ក្លាន បញ្ហាសន្តិសុខស្បៀង បញ្ហាការរស់រាន្ដមានជីវិតដែលកំពុងរងការបំពៀនពីសំណាក់រដ្ឋាភិបាលយោធាភូមា ហើយវិបត្តិទាំងអស់នេះបានជំរុញកម្ដៅកាន់តែកើនឡើង ចំពោះកំហឹងរបស់ប្រជាជនជាពិសេសក្រុមកងការពារប្រជាជនរបស់រដ្ឋាភិបាលស្រមោល ឲមានកំហឹងកាន់តែខ្លាំងក្នុងការប្រឆាំង ដូច្នេះហើយបើយើងសង្កេតទៅមើលការវិវត្តន៍នៃស្ថានភាពមីយ៉ាន់ម៉ានៅពេលអនាគតនេះ យើងអាចវិវត្តន៍ អំពី ពីការប្រយុទ្ធប្រឆាំង ឬ ការធ្វើបាតុកម្មដោយអហិង្សារហូតដល់ការប្រើប្រាស់អាវុធហិង្សា ចំណុចចុងក្រោយដែរអាក្រក់បំផុតនោះ គឺខ្លួនឯងប្រទេសមីយ៉ាន់ម៉ាផ្ទាល់នឹងអាចមានសង្រាមស៊ីវិលកើតឡើងផងដែរ ដោយសារតែបញ្ហាទាំងអស់នេះនៅអូសបន្លាយយូរ។ ចំណែកឯចំណុចទីពីរ ទាក់ទងជាមួយនឹងផលប៉ះពាល់ ឬក៏ឥទ្ធិពលវិបត្តិមីយ៉ាន់ម៉ា ចំពោះអាស៊ានវាជាបញ្ហាមួយដែលអាស៊ានទាំង ១០ ប្រទេសកំពុងធ្វើការពិភាក្សា ឬ ក៏កំពុងធ្វើការវែកញែកក្នុងការដាក់ចេញនូវគោលនយោបាយមួយណា ដែលធ្វើឲ្យរដ្ឋាភិបាលយោធាដែលដឹកនាំដោយ លោក មិញ អ៊ុងលាំង គាត់ព្រមទទួលយកចំណុចឯកឆន្ទទាំងប្រាំរបស់អាស៊ាន បែបនេះហើយយើងសង្កេតឃើញថា វិបត្តិនៅមីយ៉ាន់ម៉ានេះ វាបង្ករឲ្យមានការឈឺក្បាល់ជាច្រើនទៅដល់ថ្នាក់ដឹកនាំ ក៏ដូចជាវិបត្តិនយោបាយសេដ្ឋកិច្ចនៅប្រទេសអាស៊ានទាំងមូល ហើយវិបត្តិដែលធំជាងគេគឺបញ្ហាទាក់ទងជាមួយនឹងការគោរពសិទ្ធិមនុស្ស ក៏ដូចជាការសន្តិសុខស្បៀង នឹងសន្តិសុខប្រជាជន វាអាចបង្កើតមានបញ្ហាជាច្រើននៅក្នុងតំបន់ដូចជា ការជួញដូរមនុស្ស ការជួញដូរអាវុធ នឹងការជួញដូរគ្រឿងញៀន ដូច្នេះហើយផលប៉ះពាល់ជាច្រើន គឺប្រទេសដែលនៅជាប់ប្រទេសមីយ៉ាន់ម៉ា ដូចជាប្រទេស ថៃ ប្រទេសឡាវ ជាដើម អាស៊ានកំពុងធ្វើការដោះស្រាយ និងបង្កើតយន្តការនានា ជាមួយប្រទេសកម្ពុជាដែរជាប្រធានអាស៊ាននេះ ហើយទាក់ទងជាមួយនឹងប្រទេសកម្ពុជាធ្វើប្រធានអាស៊ាននៅឆ្នាំនេះ បញ្ហាមីយ៉ាន់ម៉ាធ្វើឱ្យមានការបែកខ្ញែក ការបន្តសង្ស័យ ការចោទប្រកាន់សម្ដេចតេជោ ហ៊ុន សែន នៅពេលដែល សម្ដេច លោកបានអញ្ជើញទៅទស្សនកិច្ចផ្ទាល់នៅថ្ងៃទី ៧ ក៏ធ្វើឲ្យប្រទេសអាស៊ានមានការខ្វែងគំនិតគ្នា ចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចផងដែរ។ ដូច្នេះហើយតួនាទីរបស់ប្រទេសកម្ពុជា នៅក្នុងការដោះស្រាយវិបត្តិនូវភូមានេះគឺកម្ពុជាមិនអាចដោះស្រាយដោយខ្លួនឯងបាននោះទេ គឺទាមទារឲ្យមានការចូលរួមពីរប្រទេសដ៏ទៃនៅក្នុងតំបន់អាស៊ាន ឲ្យមានការយោគយល់ ហើយនឹងមានភាពអត់ធ្មត់ ខណៈពេលដែលកម្ពុជាជាប្រទេសមួយដែលធ្លាប់ឆ្លងកាត់ការបែកបាក់ផ្ទៃក្នុង ស៊ីវិលរ៉ាំរ៉ៃជាច្រើនទសវត្ស ដូច្នេះហើយកម្ពុជាយល់ពីអ្វីដែលប្រជាពលរដ្ឋមីយ៉ាន់ម៉ាចង់បាន ហើយដោយសារតែ បទពិសោធន៍ទាំងអស់នេះ យើងទាំងអស់គ្នាគួរតែជឿជាក់ទៅលើដំណើរដោះស្រាយរបស់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងផ្ដល់ពេលវេលាជូនសម្ដេច ក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ។ ទាក់ទងជាមួយនឹងយន្តការ ដូច្នេះហើយយើងសង្កេតឃើញថា រដ្ឋាភិបាលកម្ពុជាត្រូវតែធ្វើការសហការដោយផ្ទាល់ ជាមួយនឹងអង្គការដៃគូ ក៏ដូចជាអង្គការយុទ្ធសាស្រ្តនានា ដែលនៅក្នុងក្រុមប្រជាផ្ទាល់ក្នុងការធ្វើយ៉ាងណាជំរុញឲ្យមានការពិភាក្សាវែកញែក ដាក់ចេញនូវគោលនយោបាយ។ ដូច្នេះហើយ យើងត្រូវការគោលគំនិត ក្នុងការធ្វើយ៉ាងណាដើម្បីជំរុញឲ្យដំណើរការ ការដាក់ចេញគោលនយោបាយការបរទេសក៏ដូចជាអាស៊ានទាំងមូលមានភាពជោគជ័យ ប្រសិនជាមិនបានប្រាំក៏បានបីទៅបួន ឬក៏ច្រើនជាងនេះ។ នៅពេលឆាប់ៗនេះ យើងសង្ឃឹមថា ប្រទេសកម្ពុជាអាចនឹងជំរុញ ឬក៏ធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងគាត់នឹងទទួលយកផ្នែកខ្លះ នៅចំណុចទាំងប្រាំជាឯកឆន្ទរបស់អាស៊ាននេះបាទ។

សំនួរ៖ ទាក់ទងទៅនឹងការផលប៉ះពាល់នេះ ថាតើសម្រាប់កម្ពុជាយើងអាចជះឥទ្ធិពលយ៉ាងណាដែរ?

ទាក់ទងទៅនឹងផលប៉ះពាល់សម្រាប់កម្ពុជា គឺវាមិនមានច្រើននោះទេ ប្រសិនបើយើងនិយាយឲ្យចំទាក់ទងជាមួយនឹងផលប៉ះពាល់ផ្ទាល់ ដោយសារតែកម្ពុជាគឺជាប្រទេសមួយដែលឆ្ងាយពីប្រទេសមីយ៉ាន់ម៉ាក៏ប៉ុន្តែនៅក្នុងក្រមខណ្ឌអាស៊ានដែលយើងជាប្រទេសទាំង ១០ ជាបងប្អូនគឺត្រូវការជួយគ្នាទៅវិញទៅមកដូច្នេះហើយកម្ពុជាប្រសិនជាក្នុងន័យ ដែលថាកម្ពុជាយើងត្រូវតែឈឺឆ្អើលរវល់ជាមួយប្រទេសមីយ៉ាន់ម៉ា យើងមិនចាំបាច់យកចិត្តទុកដាក់ជាមួយប្រទេសមីយ៉ាន់ម៉ាក៏បានដែរ ក៏ប៉ុន្តែដោយសារតែតួនាទីយើង ជាប្រធានអាស៊ានយើងជាប្រទេសមួយក្នុងចង្កោមប្រទេស ដែលជាបងប្អូនដូច្នេះហើយយើងត្រូវតែឈឺឆ្អើល ត្រូវយកចិត្តទុកដាក់ យើងត្រូវតែជួយអាស៊ានគឺដើម្បីប្រយោជន៍រួម។ កម្ពុជាគឺផ្ដោតសំខាន់ផ្តល់អតិភាពគោលទៅលើសន្តិភាព តំបន់ វិបុលសុខ នឹងការសាមគ្គីភាពគ្នារវាងអាស៊ានទាំងអស់។ ដូច្នេះហើយបានជាកម្ពុជាត្រូវការអាស៊ាន ក៏ដូចជាដៃគូអន្តរជាតិ។ ខ្ញុំសូមលើកអំពីតួនាទី របស់ដៃគូអន្តជាតិខាងក្រៅមានដូចជាប្រទេស សហរដ្ឋអាមេរិច សហគមន៍អ៊ឺរ៉ុប ចិន ជប៉ុន ហើយនឹង រុស្ស៊ី ប្រទេសទាំងអស់នេះសុទ្ធតែមានតួនាទីសំខាន់នៅក្នុងការដោះស្រាយវិបត្តិភូមានេះ។ យើងសង្កេតឃើញថា ប្រទេសចិន ជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសមីយ៉ាន់ម៉ា ហើយរុស្ស៊ីជាអ្នកលក់សភាវុធទៅដល់ក្រុមយោធាទាំងអស់នោះ។ ដូច្នេះហើយកម្ពុជាត្រូវតែធ្វើការជាមួយដៃគូទាំងអស់នោះ ជាពិសេសប្រទេសចិន រុស្ស៊ី សហភាពអឺរ៉ូប នឹង សហរដ្ឋអាមេរិច ក្នុងការធ្វើយ៉ាងណាជួយឲ្យមាន ការធ្វើសម្បទានកាត់បន្ថយផ្នែកណាមួយ ដើម្បីធ្វើយ៉ាងណាឲ្យមានសម្ពាធដល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ព្រមទទួលយកចំណុចជាឯកឆន្ទទាំងប្រាំរបស់អាស៊ាន ដើម្បីឲ្យប្រេហ្សិទ៍ពិសេសរបស់កម្ពុជា គាត់អាចធ្វើការងារដោយជោគជ័យ ហើយគាត់អាចជួបជាមួយភាគីទាំងអស់ដើម្បីទទួលបាននៅយោបល់មតិ ហើយនឹងការស្វែងរកដំណោះស្រាយជារួមជាមួយគ្នានឹងបន្ដាប្រទេសអាស៊ានដ៏ទៃទៀត

***********

វាគ្មិន៖ លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានសក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល៖ អ្នកនាង ឡាក់ លីលី 

អ្នករៀបចំអត្ថបទ៖ លោក ប្រុស​ គីមសាំង

- Advertisement -spot_img
- Advertisement -spot_img
AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។

ព័ត៌មានជាប់ទាក់ទង

- Advertisement -spot_img

របាយការណ៍វិភាគ

ព័ត៌មានថ្មី

ប្រាសាទតាកែវ

spot_img

ព័ត៌មានពេញនិយម