លីគ២មាន១២ក្រុមប្រជែងជើងឯក រដូវកាល ២០២២

ខេមបូឌានព្រឺមៀរលីគបានរៀបចំចាប់ឆ្នោតការប្រកួតផ្លូវការ លីគលំដាប់ទី២ កាលពីថ្ងៃទី១៥ កុម្ភ: ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ ដោយមាន១២ក្រុមចូលរួមប្រជែងជើងឯក រដូវកាល ២០២២។

CPL គឺជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រីកវិសាលភាពនៃបាល់ទាត់អាជីពនៅកម្ពុជា។ លីគទី២ កម្ពុជា មាន១២ក្រុមចូលរួមប្រកួតប្រជែង ជាមួយនឹងមុខមាត់ថ្មីជាងមុន។

ការប្រកួតនឹងត្រូវចាប់ផ្តើមការនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ តទៅ។ ១២ក្រុមរួមមាន៖ ក្រុមនគរបាលជាតិ, ព្រៃវែង, អាស៊ីអឺរ៉ុប, អគ្គិសនីកម្ពុជា, សូលទីឡូអង្គរ, ISI ដង្កោសែនជ័យ, សៀមរាប, បន្ទាយមានជ័យ, កោះកុងFC, ត្បូងឃ្មុំ និង ក្រុម Next Step FC និងក្រុមយុវជនបាទី៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner