ពលរដ្ឋ៦៨ម៉ឺន៩ពាន់ ៨០៣នាក់ បានចាក់វ៉ាក់សាំងដូសទី៤ (Video Inside)
តួលេខពលរដ្ឋចាក់វ៉ាក់សាំងដូសជម្រុញ ត្រូវគេរាយការណ៍ថាមានចំនួនតិចតួចខណៈការ ឆ្លងវីរុសអូមីក្រុងនៅមិនទាន់បានធ្លាក់ចុះឡើយ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង នៅថ្ងៃនេះអំពាវនាវពលរដ្ឋត្រូវរួសរាន់នៅទទួលយកការចាក់វ៉ាក់សាំងដូសជម្រុញ។
តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះ មានចំនួន៤ម៉ឺន ៩ពាន់៩០២នាក់ដែលនាំឱ្យតួលេខអ្នកចាក់វ៉ាក់សាំងដូសទីបី ទើបតែបានសរុបចំនួន៦លាន ១៣ម៉ឺន៥ពាន់ ៨៨នាក់នោះទេ។ ដោយឡែកការចាក់វ៉ាក់សាំងដូសទី៤ ក៏មានតួលេខមិនសូវ បានច្រើននោះផងដែរ។
នៅរាជធានីភ្នំពេញ អ្នកបានមកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ មានចំនួន២ម៉ឺន៤ពាន់៣១១នាក់ ដែលនាំឱ្យតួលេខអ្នកចាក់វ៉ាក់សាំង ដូសទី៤ រយៈពេល៣៤ថ្ងៃកន្លងមកនេះ ទើបបានចំនួន ៦៨ម៉ឺន៩ពាន់ ៨០៣នាក់ប៉ុណ្ណោះ។
កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦លាននាក់, ការចាក់វ៉ាក់សាំងទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានសម្រេច ៨៩,៨៩ភាគរយហើយ គឺស្មើនឹង១៤លាន ៣៨ម៉ឺន ២ពាន់៥១៣នាក់។