កីឡាករបាល់ទាត់យុវជនវ័យ១៧ឆ្នាំ ឡេង ណូរ៉ា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីទស្សនិកជន

ទូរទស្សន៍អប្សរា និងធ្វើការរៀបរាប់ប្រវត្តិខ្លះៗ ពីយុវជនឡេង ណូរ៉ា ដែលកំពុងល្បី និងចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញសង្គម Facebook បន្ទាប់ពីកីឡាករវ័យ១៧ឆ្នាំ បានបង្ហាញទម្រង់លេងល្អ ក្នុងការប្រកួតពាន AFF U23 Championship ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

២ប្រកួតនៅពានកម្រិតជាតិមួយនេះ កីឡាករកូនកាត់ហ្គាណា ពាក់ស្លាកលេខ១៩ បានបង្ហាញខ្លួនទាំង២ប្រកួត លេងជាខ្សែការពារ ជួយអោយកម្ពុជា ទទួលបានជ័យជំនះទាំង២ប្រកួត ដោយប្រកួតជាទី១ យកឈ្នះប្រ៊ុយណេ ៦ទល់០ និងប្រកួតទី២ យកឈ្នះ ហ្វីលីពីន ១ទល់០ មាន៦ពិន្ទូឈរលេខ១ ក្នុងពូលA រងចាំប្រកួតទី៣ ដែលត្រូវធ្វើការប្រកួតនាល្ងាចនេះ ជាមួយក្រុមយុវជនទីម័រខាងកើត ដើម្បីបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

គួររម្លឹកថា ឡេង ណូរ៉ា មានឪពុកជាជនជាតិហ្គាណា ម្តាយជាខ្មែរ មានបងប្អូន៤នាក់ ត្រូវបានម្តាយយកទៅដាក់ នៅមណ្ឌលកុមារកំព្រាមួយ នាសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ណូរ៉ា កំព្រាឪពុក តាំងពីមានអាយុ៦ឆ្នាំ ហើយនៅក្នុងអង្គការនោះ ណូរ៉ា ទទួលបានការមើលថែ រៀនសូត្រ និងផ្តើមលេងបាល់ទាត់រហូតវិវត្តខ្លួនមកជាប់ក្រុមយុវជន យុវជនអាយុក្រោម១៥ ក្លឹប វិសាខា ក្នុងឆ្នាំ២០១៩ និងបានចូលរួមលេងរហូតឈ្នះពានមួយចំនួន ដូចជា ពានជើងងឯកវិទ្យាល័យ , Soccer League , ជើងឯកយុវជន FFC , KMH CUP U18 មុនផ្ទេរទៅព្រៃវែង ក្នុងឆ្នាំ២០២១ និងត្រឡប់មកក្លឹប វិសាខាវិញ នៅឆ្នាំ២០២២នេះ ។

សូមបញ្ជាក់ថា ឡេង ណូរ៉ា ជាប់ជាក្រុមជម្រើសជាតិ តាំងពីឈុត U15, U23 និងក្លាយជាកីឡាករក្មេងជាងគេបង្ហាញខ្លួនអោយក្រុមធំ ក្នុងជំនួបជាមួយអ៊ីរ៉ាក់ វគ្គជម្រុះ World Cup ។ ហើយបច្ចុប្បន្ន ណូរ៉ា មានអាយុ១៧ឆ្នាំ ក្លាយជាកីឡាករក្មេងជាងគេទី២ ក្នុងឈុតយុវជនអាយក្រោម២៣ឆ្នាំកម្ពុជា បន្ទាប់ពី ស៊ិន សុវណ្ណមករា ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner