ថៃ ៖ កុមារអាយុក្រោម ៦ឆ្នាំ ជាង ១០ម៉ឺននាក់ឆ្លងកូវីដ១៩ ស្លាប់ ២៩នាក់
ក្រសួងសុខាភិបាលថៃបានប្រកាសថា ចំនួនកុមារអាយុ៥ឆ្នាំចុះក្រោមឆ្លងកូវីដ១៩ ក្នុងប្រទេស មានប្រមាណ ១០ម៉ឺននាក់ហើយ កើនខ្លាំងពេលចាប់ផ្តើមមានកូវីដ១៩ បំប្លែងថ្មីអូមីក្រុង។


ក្រសួងថា ចាប់តាំងពីការចាប់ផ្តើមវាយលុកនៃអូមីក្រុង ពោលគឺកាលពីខែមករា ២០២២ កុមារប្រមាណ ១០០០នាក់អាយុក្រោម៦ឆ្នាំបានឆ្លង។ កាលពីសប្តាហ៍មុន មានកុមារវ័យទាំងនេះ ប្រមាណ ៦០០០នាក់បានឆ្លង។
បើតាមតួលេខផ្លូវការ នៅថៃ មានកុមារ ១០៧០៥៩នាក់បានឆ្លងកូវីដ ចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៧ កុម្ភៈ ដែលស្មើនឹងប្រមាណ៥ភាគរយនៃអ្នកកើតកូវីដសរុបនៅថៃប្រមាណ ២លាននាក់។ ក្នុងនោះដែរ មានកុមារ ២៩នាក់បានស្លាប់ព្រោះជំងឺនេះ ។ ប្រភពបានបន្ថែមទៀតថា កុមារភាគច្រើនឆ្លងពីសមាជិកក្នុងក្រុមគ្រួសារ ដែលបានឆ្លងពីខាងក្រៅ៕ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ