ព្រឹត្តិការណ៍សំខាន់ៗ | ១៨ កុម្ភៈ ២០២២

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ | ១៨ កុម្ភៈ ២០២២

១- លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែម គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត។

២- រដ្ឋមន្ត្រីក្រសួងអប់រំ ឱ្យមន្ត្រីទាំងអស់ត្រូវប្រុងប្រយ័ត្នការពារជំងឺកូវីដ-១៩ ពេលចូលក្នុងបរិវេណធ្វើការងារ។

៣- ឯកឧត្តម ប៉ាន សូរស័ក្តិ ថ្លែងថា មន្រ្តីទាំងអស់ត្រូវបញ្ចៀសដាច់ខាត ការទាមទារកម្រៃសេវាក្រៅផ្លូវការ ពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណៈ។

៤- ក្រសួងធនធានទឹក និងឧតុនិយមថា ភ្លៀងធ្លាក់ខុសប្រក្រតី បន្តមាននៅតាមបណ្តាខេត្ត។

៥- អ្នកជំនាញទេសចរណ៍ថា ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា អាចនឹងមានច្រើន ចាប់ពីខែមិថុនា។

៦- ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ ៥.០០០ ម៉ែត្រគូបក្នុង១ថ្ងៃ គ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី២១កុម្ភៈ។

៧- ក្រសួងការបរទេសវៀតណាម បញ្ជាក់ពីស្ថានភាពសុខភាពលោករដ្ឋមន្ត្រីការបរទេស។

៨- រុស្ស៊ី ថ្កោលទោសសុន្ទរកថារបស់សហរដ្ឋអាមេរិក នៅអង្គការសហប្រជាជាតិ និងថាជាគ្រោះថ្នាក់។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner