ការប្រកួតកីឡាប៊ូល និងប៉េតង់ថ្នាក់តំបន់ខេត្តតាកែវ ឆ្នាំ២០២២ ទទួលបានការវាយតម្លៃខ្ពស់ចំពោះស្មារតីរបស់កីឡាករ កីឡាការិនី

ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់តំបន់ខេត្តតាកែវ បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល២ថ្ងៃយ៉ាងស្វិតស្វាញ ពីថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយគណៈកម្មការរៀបចំបានវាយតម្លៃខ្ពស់ចំពោះស្មារតីកីឡាប្រកាន់បានយ៉ាងខ្ជាប់ខ្ជួនរបស់កីឡាករ កីឡាការិនី ដែលចូលរួមប្រកួតប្រជែង។

យោងតាមគណៈកម្មការរៀបចំរបស់សម្ព័ន្ធកីឡាប៊ូល និងប៉េតង់សម្តេចវិបុលបញ្ញា សុខ អាន ខេត្តតាកែវបានឲ្យដឹងថា ឆ្លងកាត់ការប្រកួតយ៉ាងសកម្ម ២ថ្ងៃមកនេះ គឺក្រុមកីឡានីមួយៗបានយកអស់កម្លាំងកាយចិត្តប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ប្រកបដោយទឹកចិត្តក្លៀវក្លា ក្នុងនាមជាអ្នកកីឡា។

បន្ថែមពីលើនេះ កីឡាករ កីឡាការិនីប៊ូល និងប៉េតង់ដែលចូលរួមប្រកួត គឺពិតជាឈរលើស្មារតី និងការទទួលខុសត្រូវខ្ពស់ ដោយគោរពបាននូវវិន័យ បទបញ្ជាបច្ចេកទេស និងយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។ សក្ខីកម្មនេះបានបង្ហាញថា កីឡាករ កីឡាការិនីយល់ច្បាស់នូវមនសិការកីឡា និងបានផ្សាភ្ជាប់គ្នាយ៉ាងជិតស្និទ្ធនូវចំណងសាមគ្គីភាព មិត្តភាព ដែលជាគំរូល្អ សម្រាប់អនាគតប្រទេសជាតិ។

ជាមួយគ្នានោះ ជ័យលាភីដែលគណៈកម្មការបច្ចេកទេសសម្រិតសម្រាំងបានក្នុងការប្រកួតនេះ មានដូចជាវិញ្ញាសា ៣នាក់ទល់៣នាក់ បុរស-នារី, វាយយកពិន្ទុឯកត្តជន បុរស-នារី និងវិញ្ញាសា ម្នាក់ទល់ម្នាក់ អាយក្រោម ១៥ឆ្នាំ យុវជន-យុវនារី។

គួរបញ្ជាក់ថា ក្នុងឱកាសបិទការប្រកួត និងបំពាក់មេដាយជូនម្ចាស់ជ័យលាភីនេះទទួលបានការផ្តល់កិត្តិយសអញ្ជើញចូលរួមពីលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner